លក់ឡានមួយគ្រឿងៗ Tesla ចំណេញលើស Toyota ៨ដង

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota អាចលក់រថយន្តបានច្រើនជាង Tesla រហូតដល់៧ដង នៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ប៉ុន្តែគឺជា Tesla ដែលមានប្រាក់ចំណេញខ្ពស់ជាង។

ជាក់ស្ដែង Tesla រាយការណ៍ពីប្រាក់ចំណេញ ៣,២៩ពាន់លានដុល្លារ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ធៀបនឹងប្រាក់ចំណេញ ៣,១៥ពាន់លានដុល្លារ សម្រាប់ Toyota ដែលមានន័យថា Tesla លក់រថយន្តនីមួយៗអាចចំណេញប្រាក់បានច្រើនជាង Toyota រហូតដល់៨ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រាក់ចំណេញរបស់ Toyota បានថយចុះនៅត្រីមាសទីបីដោយសារកត្តាជាច្រើន ដូចជាការកើនថ្លៃនៃវត្ថុធាតុដើម ហើយ Toyota ក៏បានចំណាយប្រាក់ ៦៦៣លានដុល្លារ ផងដែរ ក្រោយពីការបិទរោងចក្រនៅរុស្ស៊ី។

គួរដឹងថា Tesla ត្រូវចំណាយពេលរាប់ឆ្នាំទើបអាចសាងបានប្រតិបត្តិការអាជីវកម្មដែលមានប្រាក់ចំណេញខ្ពស់បែបនេះ ដោយសារ តែប្រាក់ចំណេញពីរថយន្តមួយគ្រឿងមានកម្រិតខ្ពស់ខ្លាំង ពោលអាចទទួលបានប្រាក់ចំណេញ ៩ ៥៧០ដុល្លារ ពីរថយន្តមួយគ្រឿង ធៀបនឹង Toyota ចំណេញប្រមាណ ១ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម