វិស័យរថយន្តថ្មីនៃប្រភេទ SUV ខ្នាតតូចនៅប្រទេសកម្ពុជាគឺមានការពេញនិយមនិងមានភាពទូលំទូលាយជាមួយនឹងជម្រើសជាច្រើនដែលពោរពេញទៅដោយការប្រគួតប្រជែងដែលតម្រូវឱ្យមានការឆ្លើយតបបានត្រឹមត្រូវតាមតម្រូវការរបស់អ្នកប្រើប្រាស់ដូចជា: តើរថយន្តមួយណាមានភាពធំទូលាយជាង? តើរថយន្តមួយណាមានកម្លាំងខ្លាំងជាង? តើរថយន្តមួយណាដែលទទួលបានផាសុកភាពខ្ពស់ពេលបើកបរ? បច្ចុប្បន្ននេះគឺមានម៉ាករថយន្តជាច្រើនដែលកំពុងបង្ហាញខ្លួនក្នុងវិស័យរថយន្តថ្មីនៃប្រភេទ SUV ខ្នាតតូចក្នុងប្រទេសកម្ពុជាដូចជាក្រុមហ៊ុន Chevrolet ដែលបានចេញលក់ម៉ូឌែល Tracker ជាមួយនឹងប្រភេទស្រដៀងគ្នាទៅនឹងរថយន្ត MG ZS។ ដូច្នេះ, ថ្ងៃនេះយើងនឹងបង្ហាញនូវលក្ខណៈពិសេសនៃរថយន្ត SUV ខ្នាតតូចទាំងពីរនៃ MG ZS និង Chevrolet Tracker ដែលជារថយន្តទំនើបជាមួយនឹងលក្ខណៈពិសេសផ្សេងៗគ្នាជាច្រើន។
រថយន្ត Tracker គឺជាសមាជិកថ្មីនៃក្រុមហ៊ុន Chevrolet, ហើយពួកគេបានបើកសម្ពោធម៉ូឌែលនេះក្នុងប្រទេសកម្ពុជានាចុងឆ្នាំ២០២២ ដែលផ្ដល់នូវទំហំស្ដង់ដារនៃប្រភេទ SUV ខ្នាតតូចដែលមាន បណ្ដោយ ៤ ២៧០ ម.ម, ទទឹង ១ ៧៩១ ម.ម, កម្ពស់ ១ ៦២៧ ម.ម, ប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ ២ ៥៧០ ម.ម និងកម្ពស់ពីដី ១៦១ ម.ម ។ ដំណើរការបើកបរយ៉ាងរលូនជាមួយនឹងម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៣ស៊ីឡាំងបន្ថែមជាមួយតួបូ (Turbo) និងប្រអប់លេខ៦វគ្គអូតូ។ រថយន្ត Chevrolet Tracker ផ្ដល់នូវលក្ខណៈពិសេសក៏ដូចជាប្រព័ន្ធឆ្លាតវៃជាច្រើនដូចជា: ប្រព័ន្ធសោរ smart key, អេក្រង់កំសាន្តទំហំ ៨អ៊ីញដែលអាចភ្ផាប់ជាមួយ Apple CarPlay, កៅអីមុខអ្នកបើកបរអូតូ, ដំបូលខាងលើបិទបើកបានប្រភេទ Panoramic Sunroof, ទំហំយ៉ាន់១៧អ៊ីញ, កាម៉េរាក្រោយជាមួយសេនស័រ, ប្រព័ន្ធផ្តល់សញ្ញាសម្ពាធកង់ TPMS, ហ្វ្រាំងដៃ manual, ប្រព័ន្ធហ្វ្រាំង ABS និង ESC, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោទ…។ល។ ដែលធ្វើឱ្យការបើកបររបស់អ្នកមានភាពកាន់តែងាយស្រួលនិងផាសុកភាព។
ទោះបីជាយ៉ាងណាក៏ដោយរថយន្ត MG ZS នៅតែជាម៉ាករថយន្តដែលស្ថិតនៅក្នុងបេះដូងប្រជាជនកម្ពុជាអំពីរថយន្តដែលមានតម្លៃសមរម្យជាមួយរថយន្តមានគុណភាពខ្ពស់។ MG ZS បានក្លាយជារថយន្តដែលលក់ដាច់បំផុតក្នុងចំណោមរថយន្ត SUV ខ្នាតតូចជាច្រើនដោយបានផ្ដល់នូវតុល្យភាពនៃការបើកបរដែលមានកម្លាំងខ្លាំងនិងប្រសិទ្ធភាពកម្រិតស៊ីប្រេងឥន្ធនៈដែលសន្សំសំចៃបានច្រើន ពីម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ VTi-Tech រួមជាមួយប្រអប់លេខចំនួន ៨ វគ្គអូតូនិងលេខដៃ។ MG ZS ព្រមទាំងផ្តល់នូវទំហំធំទូលាយដែលល្អគ្រប់គ្រាន់ជាមួយប្រវែងបណ្ដោយ ៤ ៣២៣ ម.ម, ទទឹង ១ ៨០៩ ម.ម, កម្ពស់ ១ ៦៥៣ ម.ម, ប្រវែងកម្លាំតពីកង់មុខទៅកង់ក្រោយ ២ ៥៨០ ម.ម និងកម្ពស់ពីដី ១៧០ ម.ម ដែលធំជាងរថយន្ត Chevrolet Tracker។ វាហាក់ដូចជាមានរថយន្ត MG ZS បានចរាចរណ៏នៅលើដងផ្លូវនៃប្រទេសកម្ពុជាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងភាពទាក់ទាញនៃលក្ខណៈពិសេសជាច្រើនដូចជា: ប្រព័ន្ធសោរ Smart Key with keyless entry, អេក្រង់កំសាន្តទំហំ ១០,១ អ៉ីញ អាចភ្ផាប់មុខងារ Apple CarPlay និង Android Auto, ដំបូលខាងលើបិទបើកបាន(Panoramic Sunroof), កៅអីអ្នកបើកបរប្រភេទអូតូ, កញ្ចក់ក្តោបសងខាងអូតូ, ប្រព័ន្ធហ្វ្រាំង ABS, មុខងារ Sport Mode ជំនួយកម្លាំងពេលវារ, ប្រព័ន្ធទប់លំនឹងនិងជំនួយពេលឡើងចំណោទខ្ពស់។ល។
ក្រឡេកមកមើលលក្ខណៈពិសេស និងសមត្ថភាពនៃការបើកបរវិញ រថយន្ត SUV ខ្នាតតូចទាំងពីរនេះគឺមាននូវលក្ខណៈពិសេសស្រដៀងៗគ្នា ប៉ុន្តែវាមានទំហំខុសគ្នាបន្តិច។ លក្ខណៈពិសេសនិងប្រព័ន្ធសុវត្ថិភាពរថយន្ត MG ZS ដូចជា កាម៉រា ៣៦០ ដឺក្រេ, ហ្រ្វាំងដៃអេឡិចត្រូនិចដ៏ទំនើបនិងមានសុវត្ថិភាពខ្ពស់ អមជាមួយទំហំ ឃ្លុបក្រោយចំណុះ ៤៤៨ លីត្រ ដែលផ្ដល់នូវទំហំធំទូលាយសម្រាប់ការទុកដាក់ឥវ៉ាន់ឬវ៉ាលីនៃដំណើរកំសាន្តរបស់គ្រួសាររបស់អ្នក។ ទន្ទឹមនឹងនេះដែរ រថយន្ត Chevrolet Tracker បានបំពាក់ជាមួយកាម៉េរាខាងក្រោយជាមួយសេនស័រ និងហ្វ្រាំងដៃប្រភេទ manual លើកឡើងចុះ អមដោយឃ្លុបក្រោយចំណុះ ៣៥០ លីត្រ។ ចំណែកការធានាវិញ រថយន្ត Chevrolet Tracker ផ្តល់នូវការធានារយៈពេល ៣ឆ្នាំ ឬ ១០០ ០០០ គីឡូម៉ែត្រ ចំណែករថយន្ត MG ZS មានការធានារហូតដល់ ៥ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ ។
ជាការពិតណាស់ អតិថិជនគឺមិនពិបាកធ្វើការសម្រេចចិត្តក្នុងការទិញរថយន្តប្រភេទ SUV ខ្នាតតូចទេ ពីព្រោះពួកគេបាននាំមកនូវជាមួយទំហំរថយន្ត និងលក្ខណៈពិសេសរាងៗខ្លួន។ រថយន្តប្រភេទ SUV ខ្នាតតូចទាំងពីរនៃ Chevrolet Tracker និង MG ZS គឺមានចំនុចខុសគ្នាមួយចំនួនតាមតម្រូវការអ្នកប្រើប្រាស់អាចគិតនិងពិចារណាបាន ក៏ប៉ុន្តែពួកគេទាំងពីរអាចបង្កើនភាពទាក់ទាញនិងប្រណិតភាពដល់ម្ចាស់រថយន្តកាន់តែទាន់សម័យ ៕