លក្ខណៈពិសេស ៩មុខ ដែលមាននៅលើ Ford F-150 Lightning

ចេញមកលើកនេះ ពិតជាធ្វើអោយម្នាក់ៗចាប់អារម្មណ៌ និងភ្ញាក់ផ្អើលខ្លាំងទៅលើរថយន្តអគ្គិសនីភីកអ៊ាប់ដំបូងរបស់​ Ford គឺ F-150 Lightning ទាំងរូបរាង និងបច្ចេកវិទ្យា។ ហើយវាពិតជាអ្វី ដែលគ្រប់គ្នាសម្លឹងឃើញសម្រាប់អនាគតនៃឡានអគ្គិសនី។ ឥឡូវនេះយើងមកមើលពីចំណុចនៃលក្ខណៈពិសេស ៩មុខ ដែលបានបំពាក់យ៉ាងពិសេសសម្រាប់រថយន្តនេះ។

១. ថាមពលកម្លាំង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពេលខាងមុខ រថយន្ត Ford F-150 Lightning នឹងមាន ៤ប្រភេទ ដោយបច្ចុប្បន្នមានឈ្មោះតែ ៣ប្រភេទសិនប៉ុណ្ណោះគឺ XLT, Lariat និង Platinum ដែលជាប្រភេទប៉ុង២ ជម្រើសអាគុយអគ្គិសនី ២ប្រភេទ។

  • ម៉ូឌែលប្រភេទ Standard range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងសរុបបាន ៤២៦សេះ និងកម្លាំងរមួល ប្រហែលជាង 1050 ញ៉ូតុនម៉ែត្រ។ នឹងអាចបើកបរបានចម្ងាយ ៣៨៦គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។
  • ម៉ូឌែលប្រភេទ Extended range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលអាចផលិតកម្លាំងសរុបបាន ៥៦៣សេះ និងកម្លាំងរមួល ប្រហែលជាង 1050 ញ៉ូតុនម៉ែត្រ នឹងអាចបើកបរបានចម្ងាយជិត ៥០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

២. សមត្ថភាពបើកបរ

រថយន្តនេះអាចមានសន្ទុះល្បឿនពី ០-៩៦គ.ម/ម៉ ត្រឹមតែរយៈពេល ៤វិនាទីប៉ុណ្ណោះ។ អ្វីដែលពិសេសនោះគឺអាចអូសណ្តោងរហូតដល់ជាង ៤,៥តោនឯណោះ ភ្ជាប់ដោយមុខងារបញ្ជារ និងគ្រប់គ្រងផងដែរ។

៣. បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ BlueCruise

Ford ជឿជាក់ថាបច្ចេកវិទ្យាបើកបរលើផ្លូវហាយវ៉េ ដោយមិនប្រើដៃបានត្រៀមរួចជាស្រេចសម្រាប់ពេលវេលាដ៏សំខាន់។ ជាមួយគ្នាដែររថយន្ត Mustang Mach-E Blue Blue វាក៏នឹងមាននៅលើ F-150 Lightning នៅពេលបំពាក់ជាមួយបច្ចេកវិទ្យា Ford Co-Pilot360 Active 2.0 Prep។ ប្រព័ន្ធនេះប្រើបច្ចេកវិទ្យាកាមេរ៉ា និងរ៉ាដាកម្រិតខ្ពស់ ដើម្បីបង្កើតប្រព័ន្ធឆ្លាតវៃ បើកបរដោយវាងវៃតត្រឹមត្រូវតាមគន្លងផ្លូវ និងត្រួតពិនិត្យទៅលើស្លាកសញ្ញាកំណត់ល្បឿន បានដោយស្វ័យប្រវត្តិ។

៤. មុខងារត្រួតពិនិត្យការដឹក

វាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជារថយន្តប្រភេទដឹកខ្នាតធំ ហេតុនេះហើយ Ford ក៏មិនភ្លេចបច្ចេកវិទ្យាថ្លឹងទម្ងន់ ដោយបំពាក់ដោយសេនស័រ យ៉ាងឆ្លាតវៃ អាចអោយយើងបានដឹងពីទម្ងន់ដែលបានដាក់ ដើម្បីការពារការដឹកធ្ងន់លើសទម្ងន់។

៥. មុខងារគ្រប់គ្រងការអូសសណ្តោង Pro Trailer Hitch Assist

Ford’s Pro Trailer Hitch Assist ជាមុខងារគ្រប់គ្រងការអូសសណ្តោងយ៉ាងទំនើប ដែលអាចធ្វើការសិក្សារ និងអភិវឌ្ឍន៌ប្រព័ន្ធបានតាមរយៈប្រព័ន្ធអុីនធឺណែត។

៦. បច្ចេកវិទ្យាផ្គត់ផ្គង់ភ្លើង Ford Intelligent Backup Power

វាពិតជាមានសារៈប្រយោជន៌ខ្លាំងណាស់ ដោយរថយន្តនេះអាចក្លាយជាម៉ាស៊ីនភ្លើងមួយ សម្រាប់ការប្រើប្រាស់ចាំបាច់ផ្សេង ជាក់ស្តែងដូចជាពេលថ្មីៗនេះ ដោយរដ្ឋតិចសាសដាច់ភ្លើងគ្មានអីប្រើ។ ដោយរថយន្តនេះអាចផ្គត់ផ្គង់ភ្លើងថាមពល ៩,៦គីឡូវ៉ាត់ សម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់ណាមួយ ឬទៅដំណើរកំសាន្តដោយគ្មានក្តីបារម្ភ។

៧. Mega Power Frunk

យើងគួរនិយាយថា “Mega Power Frunk” ជារបស់ក្រុមហ៊ុន Ford ព្រោះវាពិតជាពិសេស ដោយត្រង់កន្លែងដាក់ម៉ាស៊ីណរបស់រថយន្តប្រើប្រាស់ឥន្ទនៈពេលនេះជាកន្លែងអាចយកមកប្រើប្រាស់បានសម្រាប់ការផ្ទុកអីវ៉ានផ្សេង ឬមានភ្លើងសម្រាប់ផ្គត់ផ្គង់បានផងដែរ។ វាមានទំងន់ ១៤,១ ហ្វីតគូប និងបន្ទុក ៤០០ ផោនដូច្នេះអ្នកអាចដាក់អីវ៉ាន់នៅចុងសប្តាហ៍ ជាឧបករណ៍បោះជំរុំ រឺក៏សំភារៈវាយកូនហ្គោល ២ ឈុត។

៨. បច្ចេកវិទ្យា Sync 4A

ប្រើប្រាស់បច្ចេកវិទ្យា SYNC4 ដែលមានអេក្រង់ទំហំធំចាប់ពី ១២ ដល់ ១៥,៥ អីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto មុខងារផែនទី រួមជាមួយកុងទ័រឌីជីថលទំហំ ១២អុីញ។

៩. Ford Intelligent Power

ថាមពលឆ្លាតវៃរបស់ Ford គឺជាមុខងារដែលយើងនឹងឃើញបន្ថែមនៅពេលក្រោយទៀត។ ម្ចាស់រថយន្ត F-150 Lightning នឹងអាចប្រើឡាននេះដើម្បីផ្តល់ថាមពលដល់ផ្ទះក្នុងកំឡុងពេលម៉ោងដែលមានថាមពលប្រើប្រាស់ខ្ពស់ ហើយបន្ទាប់មកប្រើអត្រាទាបក្នុងមួយយប់ដើម្បីបញ្ចូលរថយន្តនៅពេលព្រឹក។ ក្រុមហ៊ុន Ford បាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ SunRun ដើម្បីធ្វើឱ្យការតំឡើងប្រព័ន្ធបញ្ចូលភ្លើង ៨០ អំពែ និងប្រព័ន្ធបញ្ចូលថាមពលប្រើប្រាស់ក្នុងផ្ទះមានភាពងាយស្រួល។ ក្រុមហ៊ុន Ford ក៏បាននិយាយទៀតថា“ តាមរយៈកិច្ចសហការនេះ អតិថិជនក៏នឹងមានឱកាសតំឡើងថាមពលពន្លឺព្រះអាទិត្យនៅលើគេហដ្ឋានរបស់ពួកគេ ដែលអាចផ្តល់ផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់ដល់គ្រួសាររបស់ពួកគេ ដោយថាមពលស្អាត ក្នុងតំលៃសមរម្យ និងអាចសាកភ្លើង F-150 Lightning របស់ពួកគេដោយថាមពលព្រះអាទិត្យ” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម