ក្រុមហ៊ុន Mazda Motor Corp កំពុងផ្លាស់ប្តូរសង្វាក់ផលិតកម្មមួយចំនួនរបស់ខ្លួន សម្រាប់លក់លើទីផ្សារប្រទេសអូស្ត្រាលី ពីប្រទេសថៃ ទៅកាន់ប្រទេសជប៉ុនវិញ ដោយសារតែលុយបាតឡើងថ្លៃខ្លាំង។
សង្វាក់ផលិតកម្មនៃរថយន្ត Mazda CX-3 នៅក្នុងប្រទេសថៃ នឹងត្រូវផ្លាស់ទៅរោងចក្រ Yamaguchi ភាគខាងត្បូងប្រទេសជប៉ុនវិញ នៅឆ្នាំនេះតែម្តង។ គួរឲ្យដឹងថា Mazda អាចផលិតរថយន្តរហូតដល់ទៅ ១៣៥ ០០០គ្រឿងក្នុងមួយឆ្នាំនៅប្រទេសថៃ។
សូមបញ្ជាក់ថា លុយបាតបានឡើងថ្លៃជាង ៨% លើលុយដុល្លារ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ធ្វើឲ្យប៉ះពាល់ចំពោះការនាំចេញមួយចំនួន៕