លេចចេញច្បាស់ៗរូបរាងឡាន Mercedes EQE ប្រភេទ SUV

[ទីផ្សារបរទេស] ដំណឹងអំពីរថយន្ត Mercedes-Benz EQE SUV បានលេចចេញជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុន Mercedes ប្រកាសចេញរថយន្ត EQE sedan អគ្គិសនីសុទ្ធ និងបានបង្ហើបថាវាក៏នឹងមានប្រភេទតួខ្ពស់មកជាមួយផងដែរ។

ពេលថ្មីៗនេះដែរ គេថតបានរូបរាងរថយន្ត EQE SUV ដែលមិនមានបិតបាំងការឌីហ្សាញច្រើនប៉ុន្មានឡើយ ហើយវាទំនងជារថយន្តសម្រាប់ប្រើប្រាស់ក្នុងការធ្វើតេស្តប៉ះទង្គិច នេះបើផ្អែមតាម​ការបិតពណ៌ទឹកក្រូច និងពណ៌សនៅផ្នែកខាងមុខ។ បន្ថែមពីនេះគេក៏ឃើញមាន​ផ្នែកខាងមុខរងការខូចខាតខ្លះផងដែរ ដែលមានន័យថាវាបានឆ្លងកាត់ការធ្វើតេស្តមួយចំនួនរួចមកហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែកតាមរូបភាពទាំងនេះដែរគេឃើញថា EQE SUV ហាក់មានរចនាបថមិនខុសពី EQE sedan ប៉ុន្មានឡើយ ហើយគេរំពឹងថារថយន្តនេះប្រើប្រាស់ថាមពលដូចជា EQE sedan ផងដែរ ដែលមានន័យថា​វានឹងមានប្រព័ន្ធបើកបរវិលកង់ក្រោយមកជាស្តង់ដារ ដែលអាចផលិតកម្លាំងបាន ២៨៨សេះ ហើយក៏មានជម្រើសម៉ូទ័រអគ្គិសនីភ្លោះដែលអាចផ្ដល់កម្លាំងកាន់តែខ្លាំង។

ដំណឹងជុំវិញ Mercedes-Benz EQE SUV នេះអាចនឹងច្បាស់ការណ៍នៅចុងឆ្នាំនេះ នៅពេលដែលរថយន្តនេះប្រកាសចេញជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម