លេចដំណឹង Rolls-Royce Dawn និង Wraith ចាកចេញពីទីផ្សារអាមេរិក នៅឆ្នាំក្រោយ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Rolls-Royce Dawn និង Rolls-Royce Wraith នឹងលែងមានលក់ទៀតហើយនៅលើទីផ្សារសហរដ្ឋអាមេរិក បន្ទាប់ពីឆ្នាំ២០២១។

គេហទំព័ររថយន្ត Roadshow បានឲ្យដឹងថា រថយន្តទាំង ២ម៉ូដែលខាងលើ នឹងលែងមានលក់ទៀតសម្រាប់ពីស៊េរីឆ្នាំ២០២១ នេះ ដោយសារតែបញ្ហាបទបញ្ញត្តិនៅសហរដ្ឋអាមេរិក ប៉ុន្តែពួកវានឹងនៅតែបន្តលក់សម្រាប់ទីផ្សារដទៃទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលនឹងកើតឡើងបន្ទាប់ពីចំនុចនោះ នៅតែមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន Rolls-Royce បានប្រាប់ទៅកាន់គេហទំព័រ Roadshow ថា “មានរឿងច្រើនណាស់កំពុងកើតឡើង”។

អ្នកនាំពាក្យខាងលើបានបន្ថែមទៀតថា “វាអាចទៅរួចដែលថា ម៉ូដែល Dawn និង Wraith ឈប់លក់នៅសហរដ្ឋអាមេរិក ស្របពេលដែលម៉ូដែល Ghost បានទទួលការឌីហ្សាញថ្មីសម្រាប់ស៊េរីឆ្នាំ២០២១ ហើយ Dawn និង Wraith ត្រូវបានផលិតផ្អែកលើរថយន្ត Sedan ស៊េរីចាស់នៅឡើយ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម