លេចធ្លាយរូបភាព Honda CR-V ជំនាន់ទីថ្មី ស្រដៀងទៅនឹងរថយន្ត HR-V រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ក្នុងឆ្នាំ​នេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ គេហទំព័រ​ព័ត៌មាន​ចិន​ជាច្រើន​បាន​បង្ហោះ​រូបភាព​រថយន្ត Honda CR-V ជំនាន់​ថ្មី ដោយការរចនារបស់ CR-V ជំនាន់ទី៦នេះ ស្រដៀងទៅនឹងរថយន្ត HR-V ដែលត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ជា​សាកល​នៅ​ឆ្នាំ​នេះ។

សម្រាប់ផ្នែក​ខាង​មុខ​របស់​រថយន្ត​ Honda CR-V ជំនាន់ថ្មីត្រូវ​បាន​កែ​លម្អ​ថ្មី​ទាំង​ស្រុង​ដូច​ជា​ចង្កៀងមុខ LED projector មាន​រាង​ស្លីម​ និង​វែង​ជាង​មុន ប៉ាណាមុខឲ្យឈ្មោះថា hexagonal។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកចំហៀងរថយន្តមិនមានការប្រែប្រួលខ្លាំងនោះទេ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺកញ្ចក់ខាងក្រោយលែងមានកម្ពស់ខ្ពស់ដូចជំនាន់បច្ចុប្បន្នទៀតហើយ។ ម៉ូដែល CR-V ដែល​បាន​បង្ហោះ​ទំនង​ជា​ម៉ូដែល​ស្តង់ដារ​ដោយ​សារ​ការ​ប្រើ​កង់​បែប single-tone​ ខណៈការរចនាចង្កៀងខាងក្រោយនៅតែដដែល ប៉ុន្តែក្រាហ្វិក LED បានផ្លាស់ប្តូរ។

ផ្អែកលើរូបភាពខាងក្រោយ រថយន្ត CR-V ជំនាន់ថ្មីដែលលក់ក្នុងប្រទេសចិន នៅតែបន្តបំពាក់ដោយម៉ាស៊ីន ចំណុះ ១,៥ លីត្រ  turbocharged ផលិតកម្លាំងបាន ១៩៣ សេះ កម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ។ លើសពីនេះ រថយន្តប្រភេទ SUV នេះ ទំនងជាមានម៉ាស៊ីន hybrid ចំនួន២ បន្ថែមទៀត គឺ e:HEV និង e:PHEV នៅលើទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម