លេចមុខកំពូលរថយន្ត Range Rover សេរីឆ្នាំ ២០២៥ នៅលើឆ្នេរសមុទ្រនៃប្រទេសកម្ពុជា

ដើម្បីស្វាគមន៍ការមកដល់នៃកំពូលរថយន្តលំដាប់ Luxury ប្រចាំឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានធ្វើការផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយដោយឱ្យអតិថិជនរបស់ Range Rover ធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយនៃខេត្តព្រះសីហនុ ជាមួយការស្វាគមន៍ដ៏កក់ក្តៅពីក្រុមការងាររបស់ Land Rover Cambodia – RMA។ សកម្មភាពនីមួយៗគឺត្រូវបានរៀបចំឡើងប្រកបដោយ ឯកជនភាព និងប្រណិតភាពបំផុត ដូចជាការជិះលំហែនៅលើ Private Yacht ជាមួយ Private DJ ដើម្បីគយគន់ថ្ងៃលិចលើផ្ទៃសមុទ្រពណ៌មាស ដែលធ្វើអោយអតិថិជន ទទួលបាននូវបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន។

លោក ងន សាំង អគ្គនាយកប្រត្តិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្តល់ កិត្តិយស ចូលរួម ក្នុងការសម្ពោធជាផ្លូវការនៃកំពូលរថយន្ត Range Rover Autobiography Plug-In Hybrid Electric Vehicle 2025 ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ នៃលេនរ៉ូវើ ខេមបូឌា បានថ្លែងសន្ទរកថាស្វាគមន៍ ទៅកាន់ភ្ញៀវកិត្តិយស ដែលបានចូលរួមកម្មវិធី ការដាក់តាំងសម្ពោធជាផ្លូវការនៃលំដាប់កំពូលរថយន្តនេះ ហើយលោកស្រីក៏បានបន្ថែមទៀតថា រាល់ការជាវរថយន្តគ្រប់ប្រភេទពី Land Rover Cambodia –RMA អតិថិជន នឹងទទួលបានការធានាលើការជួសជុល និងការផ្លាស់ប្តូរគ្រឿងបន្លាស់ រយៈពេល ៣ ឆ្នាំ ឬ ១០០ ០០០ គីឡូម៉ែត្រ (100,000KM) ពីរោងចក្រ ចក្រភពអង់គ្លេស និងអាចបន្តការធានា ២ឆ្នាំ បន្ថែមទៀត។

  • ការធានាលើការជួសជុល និងការផ្លាស់ប្តូរគ្រឿងបន្លាស់ រយៈពេល ៥ ឆ្នាំ
  • ទទួលបានសេវាថែទាំ និងប្តូរប្រេងម៉ាស៊ីនរយៈពេល ៥ ឆ្នាំ ឬ ៦៥ ០០០ គីឡូម៉ែត្រ
  • សេវារថយន្តជួសជុលចល័តសម្រាប់លោកអ្នក ២៤ ម៉ោង រៀងរាល់ថ្ងៃ
  • ផ្តល់ជូនរថយន្តប្រើប្រាស់បណ្តោះអាសន្ន កំឡុងពេលជួសជុល
  • ឧបករណ៍ប្រើប្រាស់ទំនើបចុងក្រោយ តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ LAND ROVER CAMBODIA

ក្រៅពីនេះក៏មានការសម្តែងពិសេសៗ​ ជាមួយអាហារពេលល្ងាចដ៏មានឱជារស អមជាមួយបរិយាកាសនៃសម្លេងទឹកសមុទ្រ និងខ្យល់ត្រជាក់បក់ល្វើយៗ ធ្វើឱ្យកាន់តែរំលេចតួឯករបស់យើងនៅចំកណ្តាលឆ្នេរដ៏ស្រស់ស្អាត កំឡុងពេលពិសារភោជនាហារ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ៖ 070 999 111 / 085 999 111 

ផ្ទាំងផ្សាយពាណិជ្ជកម្ម