លេចលឺដំណឹង Lexus TX ឡានកៅអីបីជួរថ្មី ផលិតប្រើគ្រោងឆ្អឹង Toyota Highlander

កាលពីថ្មីៗកន្លងទៅ Toyota និង Lexus បានរួមគ្នាបានបង្ហាញចរថយន្តអគ្គិសនីសុរបចំនួន១៥ម៉ូដែលផ្សេងៗគ្នា ដែលវាគឺជាផ្នែកមួយនៃផែនការរបស់ Toyota ក្នុងការប្រកាសចេញរថយន្តអគ្គិសនីចំនួន៣០ចាប់ពីពេលនេះ រហូតដល់អំឡុងឆ្នាំ២០៣០។ បន្ថែមពីនេះ Lexus នឹងនៅតែបន្តប្រកាសចេញរថយន្តប្រើម៉ាស៊ីនពីស្តុងថ្មី ហើយក្នុងនោះលេចលឺថាមានរថយន្តម៉ូដែល Lexus TX ជារថយន្ត SUV កៅអីបីជួរថ្មី។

តាមការចុះផ្សាយរបស់ទស្សនាវដ្ដី Mag X បានឲ្យដឹងថារថយន្ត Lexus TX នេះនឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ២០២៣ ដែលវានឹងផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដូចដែលមានប្រើលើរថយន្ត Toyota Highlander, Harrier និង RAV4 ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភពខាងលើបានព្យារកណ៍ថារថយន្ត SUV កៅអីបីជួរនេះនឹងមានប្រវែង ៥០៣០ម.ម មានទទឹង ១៩៣៥ម.ម និងមានកម្ពស់ ១៧២៥ម.ម។ រថយន្តនេះដែរនឹងមានចែកចេញជាពីរប្រភេទគឺ TX 350 និង TX 500h ដែលជាប្រភេទធម្មតា និងជាប្រភេទ Hybrid ផងដែរ។

នៅពេលដែលចេញមុខលើទីផ្សារ រថយន្ត Lexus TX អាចនឹងប្រកួតប្រជែងជាមួយ Infiniti QX60, Cadillac XT6 និង Lincoln Aviator ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម