[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនរថយន្ត PT-Astra Motor (TAM) បានធ្វើអោយមានការភ្ញាក់ផ្អើលឡើង ជាមួយការធ្វើការដាក់បង្ហាញចេញនៃរថយន្តអគ្គិសនីរបស់ Toyota Kijang Innova EV នៅក្នុងព្រឹត្តិការណ៍ Indonesia International Motor Show Hybrid 2022 នៅប្រទេសឥណ្ឌូនេស៊ី។
សម្រាប់រថយន្ត Toyota Innova EV ថ្មីនេះមានការរចនាដ៏សាមញ្ញនិងទាក់ទាញ ដោយបំពាក់ជាមួយប៉ាណាមុខបិទជិតជុំវិញរំលេចជាមួយស្ទីកគ័រពណ៌ខៀវជុំវិញរថយន្ត ចង្កៀងមុខនៅតែប្រើប្រភេទ halogen ជាមួយនឹងឡូហ្គោ Electric EV ពណ៌ខៀវជាដើម។
គួរបញ្ជាក់ផងដែថា រថយន្តនេះគ្រាន់តែជាគំរូនៅឡើយនោះទេ ដោយគេមិនទាន់ដឹងថានឹងត្រូវបានចេញនាពេលណានោះទេ។ ហើយសម្រាប់ព័ត៌មានអំពីលក្ខណៈបច្ចេកទេសរបស់ម៉ូទ័រអគ្គិសនីនៅមិនទាន់មានដឹងច្បាស់ទេដោយសាមានព័ត៌មានលម្អិតមានតិចតួចណាស់ឥឡូវនេះ៕