លេចឮដំណឹង Mercedes ត្រៀមចេញឡាន G-Class ប្រើអគ្គិសនី កម្លាំង ៥០០សេះ

យើងបានដឹងរួចមកហើយថា ក្រុមហ៊ុន Mercedes-Benz កំពុងតែធ្វើការលើរថយន្ត G-Class ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។

ជាមួយគ្នានេះ របាយការណ៍ថ្មីមួយពីគេហទំព័រអាល្លឺម៉ង់ Mbpassion បានអះអាងថា រថយន្ត G-Class អគ្គិសនី ដែលគេហៅថា EQG នឹងបង្ហាញខ្លួនជាគំរូរថយន្តក្នុងខែកញ្ញា នៅកម្មវិធី IAA Mobility ក្នុងទីក្រុង Munich។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងថា ឯកសារបែកធ្លាយមួយកាលពីខែមេសា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់ថា រថយន្ត G-Class អគ្គិសនី នឹងត្រូវគេហៅថា EQG ដើម្បីឲ្យស៊ីជាមួយនឹងត្រកូលរថយន្ត EQ របស់ Mercedes-Benz។ ក្នុងឯកសារនោះដដែលក៏បានបង្ហាញទៀតថា វាមានជម្រើស ២ ម៉ូដែល គឺ EQG 560 និង EQG 580។

តាមអ្វីដែលគេរំពឹងទុក រថយន្ត EQG នឹងប្រើប្រព័ន្ធបើកបរប៉ុងពីរមកស្តង់ដារ ក៏ដូចជាមុខងារចាក់សោប៉ុង ៣ប្រភេទ។ វាទំនងជាបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥១៦សេះ និងអាគុយទំហំ ១០៨គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម