កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសថៃ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំប្រទេសថៃ នឹងធ្វើការប្រកាសដាក់បង្ហាញចេញនូវម៉ាសុីនម៉ាស៊ូតថ្មីដែលមានឈ្មោះថា Maxforce សម្រាប់រថយន្តភីកអាប់ Isuzu D-Max និង Isuzu Mu-X ដើម្បីជំនួសម៉ាសុីនម៉ាស៊ូតប្រភេទ RZ4E ចំណុះ ១,៩លីត្រ ដែលប្រកាសចេញនៅក្នុងឆ្នាំ២០១៧ កន្លងទៅ។
សម្រាប់ម៉ាសុីនម៉ាស៊ូត Maxforce ថ្មីនេះគឺត្រូវបានរំពឹងថានឹងមានចំណុះ ២,២ លីត្រ ប្រើប្រាស់ turbo ទំហំ ៤សុីឡាំង ដែលអាចផលិតកម្លាំង និងមានសមត្ថភាពខ្លាំងជាងម៉ាសុីនម៉ាសុីនម៉ាស៊ូត RZ4E ចំណុះ ១,៩លីត្រ។
លើសពីនេះទៅទៀត ម៉ាសុីនថ្មីនេះត្រូវបានរំពឹងថានឹងអាចផលិតកម្លាំងបានចំនួន ១៧០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ សម្រាប់ Option ធម្មតា និង ២០០ សេះ និង ៤៥០ ញ៉ូតុនម៉ែត្រ សម្រាប់ Option ខ្ពស់ រួមផ្សំជាមួយប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid system ផងដែរ។
គួរបញ្ជាក់ផងថា សម្រាប់ម៉ាសុីនថ្មីនេះនឹងត្រូវបានប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសថៃ ជាមួយនឹងរថយន្តភីកអាប់ Isuzu D-Max និង Isuzu Mu-X ៕