ល្បីក្រុមហ៊ុនឡានចិនចម្លងម៉ូដតាមឡាន Suzuki Jimny រឿងពិតបែបនេះសោះ!

[ទីផ្សារបរទេស] ដំណឹងចចាមអារ៉ាមនិងរូបភាពបានលេចចេញកាលពីថ្មីៗនេះ បាននិយាយថាក្រុមហ៊ុន Tank ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរថយន្តចិន Great Wall Motor កំពុងអភិវឌ្ឍន៍​រថយន្ត SUV ខ្នាតតូចដើម្បីប្រកួតប្រជែងនឹងរថយន្ត Suzuki Jimny ដែលរថយន្តនោះមានឈ្មោះថា Tank 100។

យ៉ាងណាក្ដីផ្អែកតាមប្រភពពីសារព័ត៌មានចិនបានឲ្យដឹងថារូបភាពនៃរថយន្ត Tank 100 ដែលបានចែកចាយ​តាមវិបសាយ​គឺ​គ្រាន់តែ​ជា​រូបភាព​ Render តែប៉ុណ្ណោះ ហើយរូបភាពដែលបានចែករំលែកតៗគ្នាគឺជារូបភាពដែលបានចេញផ្សាយតាំងពីឆ្នាំមុនមកម្ល៉េះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកផលិតរូបភាពនេះឡើង បាននឹកស្រមៃដល់រថយន្ត Suzuki Jimny ស៊េរីថ្មី និងបានប្រើប្រាស់​កម្មវិធីកាត់ត​ដើម្បីបន្ថែមផ្នែកមួយចំនួនដែលជាអត្តសញ្ញាណរបស់ក្រុមហ៊ុនរថយន្ត Tank។

ក្រុមហ៊ុន Tank នាពេលនេះ​មាន​ផលិតផលរថយន្តចំនួនពីរគឺ Tank 300 និង Tank 500 ដោយរថយន្ត Tank 300 ត្រូវបានចាត់ទុកជាគូប្រជែងរបស់ Ford Bronco ខណៈដែលរថយន្ត Tank 500 ត្រូវបានចាត់ទុកជាគូប្រជែងរបស់ Toyota Land Cruiser៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម