ជាទូទៅ MV បទចម្រៀងបែបរ៉េបរបស់បរទេស តែងចូលចិត្តប្រើរថយន្តទំនើបៗ ដើម្បីឲ្យមើលទៅរឹតតែទាក់ទាញ។ ក្នុងនោះ ភាគច្រើនគេនិយមយករថយន្តដូចជា Lamborghini, Ferrari និង Rolls-Royce ជាដើម។
ផ្ទុយទៅវិញ នៅក្នុង MV បទចម្រៀងថ្មីមានចំណងជើងថា “Gang Gang” របស់តារាចម្រៀងរ៉េប Travis Scott បានប្រើរថយន្តជាច្រើនម៉ូដែល ដោយក្នុងនោះរួមមានទាំង BMW M3, Mazda RX-7 និង Tesla Cybertruck ផងដែរ។
ក្រៅពី Tesla Cybertruck គេក៏សង្កេតឃើញមានម៉ូតូអគ្គិសនី Tesla ATV និង កាំភ្លើង Flamethrower របស់ក្រុមហ៊ុន Tesla ទៀតផង៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូ MV ខាងក្រោម៖