រថយន្ត Cadillac Escalade ស៊េរីឆ្នាំ២០២២ បានបង្ហាញមុខជាមួយមុខងារថ្មីចុងក្រោយរបស់ក្រុមហ៊ុន General Motors គឺមុខងារ Super Cruise ដែលជាមុខងារបើកបរស្វ័យប្រវត្តិពាក់កណ្ដាលផ្ដល់ជំនួយដល់អ្នកបើកបរ។ យ៉ាងណាក្ដី ដោយសារវិបត្តិខ្វះខាតឈីបសកល បានធ្វើឲ្យមុខងារថ្មីនេះនឹងត្រូវអវត្តមានពីរថយន្ត Cadillac Escalade ស៊េរីថ្មីមួយរយៈពេល។
ដើមឡើយក្រុមហ៊ុនចង់ដាក់បញ្ចូលមុខងារនេះជាស្តង់ដារលើគ្រប់ Option នៃរថយន្ត ប៉ុន្តែក្រោយមកក៏បានសម្រេចយកវាធ្វើជាមុខងារ Option ដែលត្រូវថែមលុយវិញ។ បន្ថែមពីនេះក៏មានការបញ្ជាក់ផងដែរថាមុខងារ Super Cruiser នឹងមិនមានឲ្យជ្រើសរើសពេលរថយន្តនេះចេញលក់ភ្លាមនោះទេ។
នេះមិនមែនជាលើកដំបូងនោះទេ ដែលវិបត្តិឈីបសកលបានបង្ខំឲ្យក្រុមហ៊ុន General Motors ដកចេញមុខងារមួយចំនួនពីរថយន្តថ្មីរបស់ខ្លួន។ កាលពីខែមិថុនាក្រុមហ៊ុនបានបង្ហាញថារថយន្ត Chevrolet Tahoe និង Suburban ស៊េរីឆ្នាំ២០២១, រថយន្ត GMC Yukon ឆ្នាំ២០២១, រថយន្ត Yukon XL, និងរថយន្ត Cadillac Escalade ជាមួយរថយន្ត Escalade ESV នឹងចេញលក់ដោយគ្មានមុខងារ Start/Stop ឡើយ៕