ចាប់តាំងពីពេលដែលរថយន្តភីកអាប់អគ្គិសនី Rivian R1T បានបង្ហាញមុខក្នុងកម្មវិធី LA Auto Show នាឆ្នាំ ២០១៨ មក គេដឹងច្បាស់ថាវាគឺជារថយន្តមួយដែលមានលក្ខណៈពិសេស។ មិនត្រឹមតែជាគូប្រជែងដ៏ខ្លាំងក្លារបស់រថយន្ត Tesla នោះទេ ប៉ុន្តែក៏អាចជម្នះលើផ្លូវ Off-Road បានពោរពេញដោយទំនុកចិត្តផងដែរ។
មុនការចេញលក់ជាផ្លូវការដែលរំពឹងថាចេញលក់នាខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ក្រុមហ៊ុន Rivian បានបន្តការអភិវឌ្ឍន៍រថយន្ត ហើយទើបបានបញ្ចេញវីដេអូថ្មីមួយដែលបង្ហាញពីសមត្ថភាពបើកបរលើផ្លូវពិបាកៗដូចជាផ្លូវភ្នំ និងលើវាលខ្សាច់ផងដែរ។ វីដេអូថ្មីបង្ហាញថា មិនថាស្ថានភាពផ្លូវបែបណានោះទេ រថយន្ត Rivian R1T នៅតែអាចបើកបរទៅមុខដោយគ្មានបញ្ហា។
ទស្សនាវីដេអូខាងក្រោម ៖