តាមការបង្ហាញរបស់ Ford បានឲ្យដឹងថារថយន្ត Ford F-350 Super Duty ស៊េរីឆ្នាំ ២០១៧ គឺមានសមត្ថភាពដឹកទម្ងន់ ៣,៦ តោន។ ប៉ុន្តែគណនី YouTube មួយបានសម្រេចយករថយន្តនេះទៅសាកល្បងដឹកស៊ីម៉ង់ ដោយចង់ថាសមត្ថភាពទ្រទ្រង់ទម្ងន់របស់រថយន្តនេះខ្លាំងកម្រិតណា?
គណនីដែលមានឈ្មោះថា WhistlinDiesel បានចាក់ស៊ីម៉ង់ទម្ងន់រហូតដល់ ៦,៥ តោនលើឃ្លុបដឹកឥវ៉ាន់របស់ Ford F-350 Super Duty ដែលវាលើសពីសមត្ថភាពដែល Ford បានកំណត់ជិត ២ ដងប៉ុណ្ណោះ។ យ៉ាងណាក្ដីបើតាមការសាកល្បងឃើញថារថយន្តមហាកម្លាំងនេះអាចទ្រទ្រង់រួចដោយគ្មានបញ្ហា។ ទស្សនាវីដេអូខាងក្រោម ៖