Bugatti បានបង្ហាញនូវវីដេអូធ្វើតេស្តរថយន្ត Chiron Pur Sport នៅទីលាន Bilster Berg នាប្រទេសអាល្លឺម៉ង់ ដើម្បីសាកល្បងកម្លាំងរថយន្តមហាកម្លាំងមួយនេះ។
ប្រៀបធៀបនឹង Chiron ធម្មតា Pur Sport នេះមានទម្ងន់ស្រាលជាងប្រមាណ ៥០ដុល្លារ ហើយវាមានបំពាក់នូវប្រអប់លេខថ្មីដែលអាចបង្កើនល្បឿនអតិបរមារបស់ម៉ាស៊ីនបាន។ ម៉ាស៊ីនរបស់រថយន្ត Pu Sport គឺមាន ១៦ ស៊ីឡាំង ចំណុះ ៨,០លីត្រ ដែលអាចផលិតកម្លាំងបាន ១៤៧៩ សេះ។
Bugatti នឹងចាប់ផ្ដើមការផលិតរថយន្ត Chiron Pur Sport នេះនៅចាប់ពីត្រីមាសទី ៣ឆ្នាំ ២០២០ ដែលមានផលិតត្រឹម ៦០ គ្រឿង ហើយមួយគ្រឿងគឺមានតម្លៃមិនក្រោម ៣លានអឺរ៉ូ (ប្រមាណ ៣,២៨លានដុល្លារ) ឡើយ៕