វីដេអូ Tesla Model Y បើកដោយខ្លួនឯងទៅកាន់អតិថិជន កំពុងផ្ទុះការចាប់អារម្មណ៍ (មានវីដេអូ)

[បរទេស] ត្រឹមរយៈពេលមួយសប្តាហ៍បន្ទាប់ពីការបើកដំណើរការសេវាកម្ម robotaxi ជាផ្លូវការ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Tesla បានបញ្ចេញវីដេអូនៃរថយន្តអគ្គិសនីសុទ្ធ Tesla Model Y ស៊េរីថ្មីចុងក្រោយ បើកបរដោយខ្លួនទៅកាន់អតិថិជន ដែលកំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម Social Media ។

ក្នុងវីដេអូនេះ បានបង្ហាញពីនេះការធ្វើដំណើរ Tesla Model Y ស៊េរីថ្មីចុងក្រោយ ដែលបានបំពាក់ប្រព័ន្ធបើកបរដោយខ្លួនឯងស្វ័យប្រវត្តិពេញលេញ Full Self-Driving system ចេញពីរោងចក្រ Tesla Gigafactory Texas ទៅកាន់ផ្ទះអតិថិជនដែលជាម្ចាស់រថយន្ត មានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ចំណាយពេលប្រហែល ៣០នាទី ដោយបានបើកដោយខ្លួនឯងឆ្លងកាត់ផ្លូវផ្សេងៗដូចជាការឈប់ ការជាន់ហ្វ្រាំងពេលមានឧបសគ្គពីមុខ ជាមួយល្បឿនក្រោម ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Tesla គឺលោក Elon Musk បានអះអាងថា គ្មានការបញ្ជាពីចម្ងាយណាមួយត្រូវបានអនុវត្តដោយ Tesla នោះទេ ដោយអះអាងថា គ្រប់យ៉ាងគឺមកពីសមត្ថិភាពនៃប្រព័ន្ធបើកបរដោយខ្លួនឯងស្វ័យប្រវត្តិពេញលេញ Full Self-Driving system របស់ Tesla ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម