វៀតណាមចង់យករថយន្តរបស់ខ្លួន ដាក់លក់នៅអាមេរិក

លោក Phan Nhat Vuong ដែល​ជា​ម្ចាស់​សម្ព័ន្ធ Vingroup ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​រថយន្ត​វៀតណាម Vinfast បាន​បង្ហាញ​​មហិច្ឆតា​ដ៏​ខ្ពស់​មួយ គឺ​ចង់​យក​រថយន្ត​ Vinfast លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ឆ្នាំ ២០២១។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bloomberg ​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង ៩ ពាន់​លាន​ដុល្លារ​រូប​នេះ នឹង​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ជាង ២ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ឲ្យ​ Vinfast ជោគជ័យ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Vuong បាន​លើក​ឡើង​ដូច​នេះ​ថា ៖ “គោលដៅ​ធំ​របស់​យើង​គឺ​បង្កើត​ម៉ាក​សញ្ញា​អន្តរជាតិ​មួយ​ឡើង។ វា​គឺ​ជា​ដំណើរ​ដ៏​ពិបាក​ ហើយ​យើង​នឹង​ត្រូវ​ចំណាយ​កម្លាំង​ច្រើន។ ប៉ុន្តែ​មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ។”

លោក​ Vuong បាន​យក​អាមេរិក​ជា​គោលដៅ ទាំង​ដែល​ក្រុមហ៊ុន​មិន​ធ្លាប់​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​សោះ ហើយ​ណា​មួយ​ក្រុមហ៊ុន​ Vinfast មិ​ន​រំពឹង​ថា​នឹង​រក​ប្រាក់​ចំណេញ​បាន​នោះ​ឡើយ​ក្នុង​ជំនួញ​រយៈពេល ៥ ឆ្នាំ។ គួរ​ដឹង​ថា​ Vinfast កំពុង​លក់​រថយន្ត​ក្នុង​តម្លៃ​ទាប​ជាង​ការ​ចំណាយ​ផលិត​ ហើយ​ Vingroup ត្រូវ​ចំណាយ​ប្រចាំ​ឆ្នាំ​ប្រមាណ ៧៧៧ លាន​ដុល្លារ​/​មួយ​ឆ្នាំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ដើម្បី​ប៉ះប៉ូវ​ការ​ខាត​បង់​​សម្រាប់ Vinfast៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម