សន្លប់ឈរ! Bugatti មួយម៉ូដែលនេះ ជិះ១០០គីឡូ ស៊ីសាំង ២៣លីត្រ

បើ​តាម​តួ​លេខ​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន EPA បាន​បង្ហាញ​ថា​រថយន្ត​ Bugatti Chiron Pur Sport មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ ២៣,៥២លីត្រ/១០០​គ.ម ដោយ​ការ​បើកបរ​ក្នុង​ក្រុង​ស៊ី​ប្រេង​ ២៩,៤លីត្រ និង​បើក​លើ​ផ្លូវ​លាត​ស៊ី​ប្រេង​ ១៨,០៩លីត្រ។

កម្រិត​​​ស៊ី​ប្រេង​របស់ Chiron Pur Sport គឺ​ខ្ពស់​ជាង Bugatti Chiron ធម្មតា ដែល​បើក​ក្នុង​ក្រុង​ស៊ី​ប្រេង​ ២៦,១៣លីត្រ បើក​បរ​ផ្លូវ​​លាត​ស៊ី​ប្រេង​ ១៦,៨លីត្រ និង​គិត​ជា​មធ្យម​ស៊ី​ប្រេង ២១,៣៨លីត្រ។ គួរ​ដឹង​ថា​ Bugatti Chiron ធម្មតា​មាន​ទម្ងន់​ធ្ងន់​ជាង ៥០​គីឡូក្រាម និង​មាន​ប្រើ​ម៉ាស៊ីន ៨,០លីត្រ ​ប្រភេទ Quad-Turbocharged ១៦ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ១៤៧៩សេះ ដូច​គ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​បញ្ជាក់​ពី Motor Trend បាន​ឲ្យ​ដឹង​កម្រិត​ស៊ី​សាំង​របស់ Chiron Pur Sport មាន​ច្រើន​ជាង​ប្រភេទ​ធម្មតា​ក៏​ទំនង​មក​ពី​ផ្នែក​ Aerodynamic របស់​វា ដែល​ក្នុង​នោះ​មាន​ស្លាប​ក្រោយ​មិន​អាច​បត់បែន​បាន​ដូច​មុន ដែល​ធ្វើ​ឲ្យ​កម្លាំង​ទំនាញមាន​ការ​កើន​ឡើង៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម