ពាក្យចចាមអារ៉ាមបានរសាត់អណ្ដែងឡើង ដែលនិយាយថា Volkswagen Group មានគម្រោងថាចង់លក់ម៉ាករថយន្ត Lamborghini ចេញ ដូចនឹងរឿងដែល FCA លក់ Ferrari អ៊ីចឹងដែរ នោះគឺផ្ដាច់ម៉ាករថយន្តនេះចេញ VW Group និងលក់ហ៊ុនជាសាធារណៈ។
ប៉ុន្តែបន្ទាប់ពីលេចធ្លាយដំណឹងនេះ VW បានចេញមុខបញ្ជាក់ ដើម្បីឲ្យពាក្យចចាមអារ៉ាមស្ងប់ស្ងាត់ទៅវិញ។ Volkswagen បានបញ្ជាក់ថា ៖ “គ្មានផែនការថាលក់ Lamborghini ឬភាគហ៊ុនជាសាធារណៈនោះទេ។”
ដូចនេះ Lamborghini នៅតែត្រូវស្ថិតនៅក្រោមដំបូលរបស់ VW ដដែល។ ប៉ុន្តែមានម៉ាកដទៃទៀតអាចនឹងរសាត់ចេញពី VW ដែលក្នុងនោះអាចជា Ducati ឬ Bentley ក៏ថាបាន ដែលម៉ាកទាំងពីរកំពុងមានចំនួនលក់ដុនដាបបើធៀបនឹង Lamborghini និង Bugatti ដែលស្ថិតក្រោមដំបូលតែមួយជាមួយគ្នា៕