ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Geely Group បានលក់រថយន្តសរុប ២ ១៧៦ ៥៦៧ គ្រឿង កើនឡើង ៣២ភាគរយ លើសពីគោលដៅលក់ដើមដែលកំណត់ត្រឹមចំនួន ២ លានគ្រឿង ប៉ុណ្ណោះ។ ក្នុងនោះ នៅក្នុងឆ្នាំ២០២៤ ការលក់រថយន្តអគ្គិសនី (NEV) មានចំនួនសរុប ៨៨៨ ២៣៥ គ្រឿង កើនឡើង ៩២ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
ជាមួយគ្នានេះ នៅក្នុងខែធ្នូ ក្រុមហ៊ុនបានលក់បានចំនួន ២១០ ០៥៥ គ្រឿង កើនឡើង ៤៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Geely បានកំណត់គោលដៅលក់ចំនួន ២,៧១ លានគ្រឿង សម្រាប់ឆ្នាំ២០២៥ ដែលក្នុងនោះរួមមានរថយន្ត NEV ចំនួន ១,៥ លានគ្រឿង ដោយសង្ឃឹមថា NEV នឹងរួមចំណែក ៥៥ភាគរយ នៃការលក់សរុប។
គួរឲដឹងថា ក្រុមហ៊ុន Geely នឹងបញ្ជេញម៉ូដែលរថយន្ត SUV ថ្មីចំនួន ២ម៉ូដែល និង Sedan ចំនួន ៣ម៉ូដែល នៅឆ្នាំ២០២៥ នេះ ជាមួយបច្ចេកវិទ្យាម៉ាសុីនកូនកាត់ថ្មី។ លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងបើកហាងលក់ចំនួន ១ ១០០ទីតាំង នៅទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២៥ ផងដែរ៕