[បរទេស] កាលពីខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ សហភាពអឺរ៉ុបបានសម្រេចចិត្តដំឡើងពន្ធនាំចូលលើក្រុមហ៊ុនរថយន្តរបស់ប្រទេសចិន ខណៈពេលនេះ ពន្ធនេះត្រូវបានកាត់បន្ថយបន្ទាប់ពីក្រុមហ៊ន Tesla បានប្តឹងឧទ្ធរណ៍។
សម្រាប់ការកាត់បន្ថយពន្ធនាំចូលរបស់ក្រុមហ៊ុនចិនទៅកាន់អឺរ៉ុបនេះរួមមាន៖
- Tesla ត្រូវបានកាត់បន្ថយពី ២០,៨ ភាគរយ មកត្រឹម ៩ ភាគរយ
- BYD ត្រូវបានកាត់បន្ថយពី ១៧,៤ ភាគរយ មកត្រឹម ១៧ ភាគរយ
- Geely ត្រូវបានកាត់បន្ថយមកត្រឹម ១៩,៣ ភាគរយ
- SAIC Group ត្រូវបានកាត់បន្ថយពី ៣៧,៦ ភាគរយ មកត្រឹម ៣៦,៦ ភាគរយ
- Mini Cooper EV ត្រូវបានកាត់បន្ថយមកត្រឹម ២១,៣ ភាគរយ
គួរបញ្ជាក់ផងដែរថាយោងតាមអ្នកតំណាងមកពីក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla នៅក្នុងប្រទេសចិនបានឲ្យដឹងថា មូលហេតុដែល Tesla បន្ថយពន្ធបានច្រើនជាងគេ គឺដោយសារមិនទទួលបានប្រាក់ឧបត្ថម្ភច្រើនពីរដ្ឋាភិបាលដូចម៉ាកផ្សេងទៀតមួយចំនួននោះទេ៕