[បរទេស] រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដឹកនាំដោយលោក Joe Biden បានដាក់ចេញច្បាប់ថ្មី ដែលធ្វើការហាមឃាត់ទៅលើរថយន្តទាំងអស់ដែលមានបំពាក់ប្រព័ន្ធប្រតិបត្តិការរបស់ប្រទេសចិន Chinese-built ដោយសារមានការព្រួយបារម្ភអំពីហានិភ័យដល់ហេដ្ឋារចនាសម្ព័ន្ធអាមេរិក ។
ដោយមើលឃើញពីហានិភ័យនេះ ច្បាប់បានកំណត់គោលដៅលើប្រព័ន្ធរថយន្តដែលបានតភ្ជាប់ ក៏ដូចជាការផលិត ឬផ្គត់ផ្គង់ដោយអង្គភាពដែលមានទំនាក់ទំនងជាមួយប្រទេសចិន ឬរុស្ស៊ី ដែលមានដូចជាប៊្លូធូស, Wi-Fi និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជាដើម ។
ច្បាប់ដែលបានស្នើឡើងនឹងហាមឃាត់ការលក់ ឬការនាំចូលរថយន្តដែលបានតភ្ជាប់បច្ចេកវិទ្យាពីប្រទេសចិន ឬរុស្ស៊ី អាចប៉ះពាល់ដល់ម៉ូដែលរថយន្តពេញនិយមមួយចំនួន រួមទាំង Lincoln Nautilus ដែលជារថយន្តដែលលក់ដាច់បំផុតរបស់ Lincoln នៅអាមេរិក ។
គួរបញ្ជាក់ផងដែរថា ច្បាប់មិនទាន់ត្រូវបានដាក់បញ្ចេញនៅឡើយទេ និងរួមបញ្ចូលការលើកលែងដែលអាចកើតមាន ទាំងនេះត្រូវបានបម្រុងទុកដើម្បីកាត់បន្ថយការរំខានដែលមិនបានរំពឹងទុក និងមិនចាំបាច់ចំពោះឧស្សាហកម្ម ៕