Software ប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ចិននឹងត្រូវហាមឃាត់នៅសហរដ្ឋអាមេរិកដោយសារហេតុផលនេះ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលរបស់លោក Joe Biden គឺក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានហាមឃាត់កម្មវិធី Software ប្រើនៅក្នុងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ៣ នៅលើរថយន្តរបស់ប្រទេសចិនដែលលក់នៅទីផ្សាររបស់ខ្លួន ។

ក្នុងនោះ បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា យល់ថាសំណើនេះនឹងបង្ខំក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់របស់ពួកគេឲ្យផ្ទៀងផ្ទាត់ថាកម្មវិធីរបស់ពួកគេមិនត្រូវបានបង្កើតឡើងនៅក្នុងអង្គភាពបរទេសដែលមានការព្រួយបារម្ភ រួមទាំងប្រទេសចិនផងដែរ។ លើសពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យមកពីនាយកដ្ឋានពាណិជ្ជកម្មបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិដែលទាក់ទងនឹងបច្ចេកវិទ្យាដែលបានតភ្ជាប់នៅក្នុងរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តធំៗ រួមមាន អូស្ត្រាលី កាណាដា សហភាពអឺរ៉ុប អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង អំពី “ហានិភ័យសន្តិសុខជាតិដែលទាក់ទងនឹងយានជំនិះដែលបានតភ្ជាប់” ។  ជាមួយគ្នានេះសមាជិកសភាអាមេរិកមួយក្រុមបានលើកឡើងពីការព្រួយបារម្ភអំពីក្រុមហ៊ុនចិនដែលប្រមូល និងដោះស្រាយទិន្នន័យរសើបក្នុងអំឡុងពេលធ្វើតេស្តរថយន្តប្រើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនៅសហរដ្ឋអាមេរិក ៕

Biden អាចនឹងហាមឃាត់កម្មវិធីរបស់ចិនដែលប្រើក្នុងយានយន្តដែលបើកបរដោយខ្លួនឯង
ផ្ទាំងផ្សាយពាណិជ្ជកម្ម