សហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ៥ពាន់លានដុល្លារ ដើម្បីបង្កើតស្ថានីយ៍សាកថ្មជាតិ សម្រាប់ប្រជាជនអាមេរិកទាំងអស់

[ទីផ្សារបរទេស] បន្ទាប់ពីការ infrastructure bill ដ៏ធំកាលពីឆ្នាំមុន ខណៈពេលនេះ នាយកដ្ឋានដឹកជញ្ជូន និងថាមពលរបស់សហរដ្ឋអាមេរិកបានធ្វើការប្រកាសថាទឹកប្រាក់ជិត ៥ ពាន់លានដុល្លារនឹងត្រូវផ្តល់ជូនរដ្ឋនានាក្នុងគោលបំណងបង្កើតស្ថានីយ៍សាករថយន្តអគ្គិសនីថ្នាក់ជាតិ។ ដោយត្រូវបានចាត់ទុកថាជា “ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើឲ្យការសាកថ្មរថយន្តអគ្គិសនីអាចប្រើប្រាស់បានសម្រាប់ប្រជាជនអាមេរិកទាំងអស់” ។

ជាមួយទឹកប្រាក់ប្រមាណ ៦១៥ លានដុល្លារ ដែលប្រើប្រាស់បាននៅឆ្នាំនេះ ហើយរដ្ឋ Texas នឹងមានសិទ្ធិទទួលបានថវិកាចំនួន ៦០ ៣៥៦ ៧០៦ ដុល្លារ ខណៈ រដ្ឋ Lone Star ត្រូវបានតាមដោយរដ្ឋ California ៥៦​ ៧៨៩ ៤០៦ និងរដ្ឋ Florida  ២៩ ៣១៥ ៤៤២ ដុល្លារក្នុងការផ្តល់មូលនិធិ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋត្រូវតែដាក់ស្នើផែនការដាក់ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី មុនពេលពួកគេអាចទទួលបានមូលនិធិនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ រដ្ឋតូចៗ និងជនបទមានការខ្វះខាតក្នុងដំណើរការនេះ ដោយសារ Wyoming ទទួលបានត្រឹមតែ ៣ ៩៦៣ ៨៤១ ដុល្លារ ដែលមិនច្រើនជាង ២ ៨៥៦ ១៥៨ ដុល្លារ​ របស់ Maine នោះទេ។ ដើម្បីជួយដោះស្រាយអតុល្យភាពនេះ “កម្មវិធីផ្តល់ជំនួយជាការប្រកួតប្រជែងទីពីរដែលត្រូវបានធ្វើឡើងដើម្បីបង្កើនការចូលប្រើការបញ្ចូលថ្មរថយន្តអគ្គិសនី នៅក្នុងទីតាំងនានាទូទាំងប្រទេស រួមទាំងនៅតាមសហគមន៍ជនបទ និងសហគមន៍ដែលខ្វះខាតនឹងត្រូវប្រកាសនៅចុងឆ្នាំនេះ”។

ខណៈពេលដែលមិនមានការខ្វះខាតនៃច្បាប់ និងបទប្បញ្ញត្តិ រដ្ឋាភិបាលមានបំណងដាក់ “ឆ្នាំងសាករថយន្តអគ្គិសនី រៀងរាល់ ៨០ គីឡូម៉ែត្រ និងក្នុងចម្ងាយ ១,៦ គីឡូម៉ែត្រ នៃផ្លូវហាយវេដោយមានករណីលើកលែង” នៅតាមបណ្តោយផ្លូវមួយចំនួន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏ចង់ឲ្យទីនោះមានបណ្តាញឆ្នាំងសាកសម្រាប់រថយន្តអគ្គិសនី ចំនួន ៥០០,០០០ គ្រឿងទូទាំងប្រទេសនៅឆ្នាំត្រឹម ២០៣០ ដើម្បីធានាបាននៅ “បទពិសោធន៍សាកថ្មងាយស្រួល គួរឲ្យទុកចិត្ត តម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទាំងអស់”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម