សហាវពេកហើយ! មិនដល់ ៩០នាទីផង រថយន្តស្ព័រ Toyota GR86 ត្រូវបានលក់អស់នៅក្នុងចក្រភពអង់គ្លេស

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ​ កន្លងទៅនេះ រថយន្តស្ព័រ Toyota GR 86 ដែលជារយន្តស្ព័រមានតម្លៃសមរម្យបំផុតលើសកលលោក ត្រូវបានលក់អស់ហើយនៅក្នុងចក្រភពអង់គ្លេស ក្នុងរយៈពេល ៩០នាទីបន្ទាប់ពីការបញ្ជាទិញត្រូវបានបើកកាលពីសប្តាហ៍មុន

យោងតាមទស្សនាវដ្តី Autocar របស់ចក្រភពអង់គ្លេសបាននិយាយថា Toyota មិនមានផលិតរថយន្តនេះបន្ថែមទៀតទៅកាន់ប្រទេសសម្រាប់ឆ្នាំនេះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកដែលបានព្យាយាមបញ្ជាទិញ ប៉ុន្តែខកខានត្រូវបានដាក់ក្នុងបញ្ជីរង់ចាំ ហើយនឹងត្រូវបានទាក់ទងតាមលំដាប់លំដោយ ប្រសិនបើមានការលុបចោល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងតម្លៃលក់ចាប់ផ្តើមពី ៣៨ ៧១៣ ដុល្លារ និងភាពចង់បានរបស់រថយន្តនេះបានមកពីប្រតិកម្មខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយរថយន្ត។ ក្នុងនោះ យោងតាមអ្នកនាំពាក្យក្រុមហ៊ុន Toyota បាននិយាយថា “ការប្រញាប់ប្រញាល់ដើម្បីទទួលបានរថយន្តឆ្លុះបញ្ចាំងពីការទទួលស្វាគមន៍យ៉ាងក្លៀវក្លាដែលផ្តល់ឲ្យគំរូដើមដំបូងដោយប្រព័ន្ធផ្សព្វផ្សាយរថយន្តរបស់ចក្រភពអង់គ្លេស និងការពិតដែលថារថយន្តនេះនឹងឈានដល់ការបញ្ចប់នៃការដំណើរការផលិតកម្មរបស់ខ្លួននៅអឺរ៉ុបក្នុងរយៈពេល ២ ឆ្នាំ” ។

សម្រាប់រថយន្ត Toyota GR86 ទៅក្នុងត្រកូលម៉ូដែលស្ព័រ នឹងត្រូវបានផ្តល់ជូនជាមួយនឹងកម្រិតម៉ូដែលតែមួយប៉ុណ្ណោះ​ ដោយបានភ្ជាប់មកជាមួយថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ Michelin Pilot Sport 4, កុងទ័រព័ត៌មានឌីជីថលទំហំ ៧អ៊ីញ អេក្រង់កំសាន្តទំហំ ៨អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto, កាំមេរ៉ាមើលក្រោយជាមួយ Cross-traffic alert, blind-spot monitor និងចង្កៀងមុខប្រភេទ LED ដែលអាចឡើងចុះបាន ។

ចំពោះផ្នែកម៉ាស៊ីនវិញ​ រថយន្ត Toyota GR86 ថ្មីនេះ​នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង Boxer ផលិត​​កម្លាំងបាន ២៣២ សេះ និង​កម្លាំង​រមួល ២៥០ ញ៉ូតុនម៉ែត្រ ថាមពលបញ្ចូនទៅកាន់កង់ក្រោយ អាចបង្កើន​ល្បឿនពី ០-១០០ គីឡូម៉ែត្រ​/ម៉ោង ក្នុង​រយៈពេល ៦,៣ វិនាទី ហើយ​ប្រភេទប្រអប់លេខអូតូ ៦វគ្គ ដែលវាមានល្បឿនលឿនគ្រប់គ្រាន់ ខណៈដែលក្រុមហ៊ុន Toyota ផ្តោតសំខាន់លើរថយន្តស្ព័រគឺដើម្បីធ្វើឱ្យវាមានភាពសប្បាយរីករាយក្នុងការបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម