សាកតែ ១០នាទី ប៉ុណ្ណោះ អាចជិះបាន ៣៥០គីឡូម៉ែត្រ

ទីបំផុត! ក្រុមហ៊ុន Buick បាន​ប្រកាស​ដាក់បង្ហាញចេញ​នូវ​​រថយន្ត Buick Electra E5 ជំនាន់ថ្មីរបស់ខ្លួនហើយ ដោយជំនាន់ថ្មីនេះគឺមានការកែប្រែដល់ទៅចំនួន ៤៧ចំនុច ឯណ្ណោះ ទៅលើការរចនា ប្រព័ន្ធដំណើរការ និងបច្ចេកវិទ្យា។

រថយន្តថ្មីនេះ ប្រើប្រាស់នូវគ្រោងឆ្អឹង Ultium 2.0 multi-drive platform និងភាសារចនា PURE Design របស់ Buick ផ្ទាល់ ដែលភាសារចនានេះបានរួមបញ្ជូលនូវការរចនាថ្មី មានភាពស្ព័រជាងមុនជាមួយប៉ាណា ចង្កៀង​មុខ​ LED ដ៏ស្លីម និងចង្កៀង​ក្រោយអូសពីម្ខាងទៅម្ខាងជាដើម។ លើសពីនេះ ក៏ទទួលបាននូវជម្រើសថាសកង់ស្ព័រទំហំ ១៨ និង ១៩ អ៊ីញ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Electra E5 ថ្មីនេះ មានប្រវែង ៤ ៨៩២ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៨៤ ម.ម និងប្រវែងគម្លាតកង់ ២ ៩៥៤ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២៤១សេះ គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន អាចជិះបានចម្ងាយ ៣៥០គីឡូម៉ែត្រ គ្រាន់តែសាកត្រឹម ១០នាទី ប៉ុណ្ណោះ ហើយអាចបើកបរបានចម្ងាយសរុបលើសពី ៦០០គីឡូម៉ែត្រ នៅពេលសាកពេញម្តង។

គួរបញ្ជាក់ថា រថយន្តនេះ អាចនឹងប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ នៅក្នុងទីផ្សារប្រទសចិន ខណៈតម្លៃ និងព័ត៌មានលម្អិតផ្សេងទៀតមិនទាន់ប្រកាសចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម