ម៉ូតូ Super 9 ស៊េរីឆ្នាំ ២០២២ សាកភ្លើង ២ ម៉ោង ជិះបានចម្ងាយ ១២០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Kymco របស់តៃវ៉ាន់បានធ្វើការបញ្ចេញនូវម៉ូតូ Super 9 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាកភ្លើងក្នុងរយៈពេល ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ។

សម្រាប់ម៉ូតូអគ្គិសនី Kymco Super 9 ប្រើប្រាស់ម៉ូរទ័រអគ្គិសនី១ ដែលទទួលបានជំនួយពីអាគុយប្រភេទ អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ៩,៤ គីទ្បូវ៉ាត់ ដែលអាចបង្កើតល្បឿន ១១០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ។ ខណៈដែលការសាកភ្លើងក្នុងរយៈពេល ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីហ្សាញនៃម៉ូតូអគ្គិសនី Kymco Super 9 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED និងមាន​ប្រព័ន្ធ Gear Drive ដើម្បីធ្វើឱ្យការបើកបរកាន់តែប្រសើរទ្បើង។

យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Kymco Super 9 មិនទាន់បង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅតៃវ៉ាន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម