សាលាវៀតណាមចាយជាង ១០ម៉ឺនដុល្លារទិញឡាន Tesla Model 3 ដើម្បីបង្រៀនសិស្សពីឡានអគ្គិសនី

ជាមួយនឹងទំនោរនៃការអភិវឌ្ឍន៍រថយន្តអគ្គិសនីក្នុងឧស្សាហកម្មយានយន្តនាពេលបច្ចុប្បន្ន និងសម្រាប់អនាគតផងដែរនោះ សកលវិទ្យាមួយស្ថិតនៅទីក្រុងហូជីមិញប្រទេសវៀតណាម បានសម្រេចចិត្តទិញរថយន្ត Tesla Model 3 មួយគ្រឿងដើម្បីសម្រាប់បង្រៀនសិស្សអំពីរថយន្តអគ្គិសនី។

សកលវិទ្យាល័យ Ho Chi Minh City University of Technology And Education ហៅកាត់ HCMUTE បានចំណាយទឹកប្រាក់ប្រមាណជិត ១៤ម៉ឺនដុល្លារ ដើម្បីទិញរថយន្ត Tesla Model 3 ដែលដឹកមកពីសហរដ្ឋអាមេរិកផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើផ្អែកតាមរូបភាព រថយន្តដែលសកលវិទ្យាល័យបានទិញទំនងជាប្រភេទ Standard Range Plus RWD ដែលវាមានបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង ២២១គីឡូវ៉ាត់ និងមានអាគុយដែលផ្ទុកថាមពលបាន ៥៤គីឡូវ៉ាត់ម៉ោង។

ផ្អែកតាម Tesla ផ្ទាល់បានឲ្យដឹងថារថយន្ត Standard Range Plus RWD នេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល ៥,៣វិនាទី និងអាចបើកបរបានចម្ងាយ ៤២៣គីឡូម៉ែត្រពេលសាកភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម