ផ្អែកតាមការលើកឡើងរបស់ BMW រថយន្ត M8 Competition Coupe អាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ ដោយប្រើពេលត្រឹម ៣,២ វិនាទីប៉ុណ្ណោះ។ ប៉ុន្តែការធ្វើតេស្តកាលពីថ្មីៗនេះបង្ហាញថាវាអាចស្ទុះបានលឿនជាងនេះទៅទៀត។
ដូចបានបង្ហាញក្នុងវីដេអូខាងក្រោមនេះ អ្នកបើកបររថយន្ត BMW ដ៏ជំនាញ ឈ្មោះ Martin Tomczyk អាចសាកល្បងបើកបរបង្កើនសន្ទុះរថយន្ត M8 Competition Coupe ដល់ ១០០ គ.ម/ម៉ ដោយប្រើពេលត្រឹមតែ ២,៨៨ វិនាទី ក្នុងការសាកល្បងលើកទីមួយ។ មិនតែប៉ុណ្ណោះរថយន្តនេះប្រើពេលត្រឹម ៩,៣៣ វិនាទីប៉ុណ្ណោះ អាចរត់ដល់ល្បឿន ២០០ គ.ម/ម៉។
ហេតុផលចម្បងមួយដែលធ្វើឲ្យ M8 Competition មានសន្ទុះលឿននោះគឺដោយសារម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៦១៧ សេះ៕