សាហាវបាត់! Suzuki Jimny ទ្វា៥ ចំនួន ៥០០ គ្រឿង លក់អស់ត្រឹមតែ ៥ ម៉ោងប៉ុណ្ណោះ

[ទីផ្សារបរទេស] យោងតាមគេហទំព័រ Drive.com.au បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត Suzuki Australia បានទទួលការកក់នៅរថយន្ត Suzuki Jimny ប្រភេទទ្វា ៥ ចំនួន ៥០០ គ្រឿង​ក្នុង​រយៈ​ពេល ៥ ម៉ោង​បន្ទាប់​ពី​ទទួល​យក​ការ​កក់​ទុក​ពី​អតិថិជន​អូស្ត្រាលី​ បើ​ទោះ​ជា​អតិថិជនដែលបាន​បញ្ជា​ទិញ​អាច​នឹង​ត្រូវ​រង់ចាំ​ដើម្បីទទួលបាន​រថយន្ត​របស់​ខ្លួន​យូរ​ក៏​ដោយ។

ជាមួយគ្នានេះ ក្រុមហ៊ុន Suzuki Australia ក៏បានបញ្ជាក់ថា រថយន្តចំនួន ៥០០ គ្រឿងត្រូវបានបញ្ជាទិញក្នុងរយៈពេលត្រឹមតែ ៥ ម៉ោងនេះ សម្រាប់នៅ Showroom ​ខ្លះ​មាន​ការ​បញ្ជា​ទិញ​រថយន្ត​រហូត​ដល់​ទៅ ៤០ គ្រឿង ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន Suzuki ឈប់​ទទួល​ការ​កក់​ទុក​ជា​ថ្មី​ម្តង​ទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០២ សេស និងកម្លាំងរមួល ១៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម