ក្រោយពីបានចេញលក់លើទីផ្សារបានត្រឹម ៤ខែ ក្រុមហ៊ុន Tesla បានសម្រេចបញ្ចុះតម្លៃរថយន្ត SUV អគ្គិសនី Model Y របស់ខ្លួន។
តម្លៃថ្មីនាពេលនេះគឺមានចាប់ពី ៥១ ១៩០ដុល្លារ ដែលគិតបញ្ចូលថ្លៃដឹកជញ្ជូន ១ ២០០ដុល្លារផងដែរ។ ពីមុន Tesla Model Y មានដាក់លក់ក្នុងតម្លៃចាប់ពី ៥៤ ១៩០ដុល្លារ ដែលមានន័យថាតម្លៃបានថយចុះ ៣ពាន់ដុល្លារ។
គួរដឹងថាកាលពីចុងខែឧសភា Tesla Model S និង Model X ក៏ទទួលបានការបញ្ចុះតម្លៃ ៥ពាន់ដុល្លារផងដែរ ខណៈដែលរថយន្ត Model 3 មានបញ្ចុះតម្លៃ ២ពាន់ដុល្លារ។ Tesla មិនបានបកស្រាយនោះទេថាហេតុអ្វីតម្លៃ Model Y សុខៗស្រាប់តែចុះថ្លៃបែបនេះ៕