សូមទៅឲ្យបានសុខ! ឡាន Volkswagen Passat មួយគ្រឿងចុងក្រោយរំកិលចេញរោងចក្រហើយ

[ទីផ្សារបរទេស] ទីបំផុតរថយន្ត Volkswagen Passat បានក្ស័យសង្ខារនៅសហរដ្ឋអាមេរិកជាផ្លូវការ ក្រោយពីក្រុមហ៊ុនបានរំកិលចេញរថយន្តមួយគ្រឿងចុងក្រោយពីសង្វាក់ផលិតកម្មនៅរដ្ឋ Tennessee។

រថយន្តមួយគ្រឿងចុងក្រោយនេះគឺជាប្រភេទ Passat Limited Edition ដែលមានពណ៌ខាងក្រៅឈ្មោះថា Platinum Grey។  ចាប់តាំងពីចេញលក់នៅឆ្នាំ១៩៧៤មក Passat អាចលក់ចេញបានសរុបជាង ១,៨លានគ្រឿង នៅសហរដ្ឋអាមេរិក ដោយចំនួនលក់បានបន្តធ្លាក់ចុះឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលរថយន្ត៦ជំនាន់ដំបូងត្រូវបាននាំចូលពីអឺរ៉ុប ចាប់ពីជំនាន់ទី៧ឡើងទៅ វាត្រូវបានផលិតឡើងនៅសហរដ្ឋអាមេរិក និងបានផលិតឡើងជាពិសេសសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារអាមេរិកខាងជើង។

ជាមួយការបញ្ចប់ការផលិតរថយន្ត Passat រោងចក្រនៅរដ្ឋ Tennessee របស់ Volkswagen បានចាប់ផ្ដើមត្រៀមផលិតរថយន្តអគ្គិសនី ID.4 ដែលការដំឡើងរថយន្តនេះគ្រោងចាប់ផ្ដើមនៅចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម