សេចក្តីប្រកាសព័ត៌មាន៖ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក (HUAN YA HE ZHONG (CAMBODIA) TRADING CO., LTD) សូមប្រកាសជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថា ហ្វេសបុកផ្លូវការ (FACEBOOK PAGE) របស់យើងឈ្មោះ BYD Cambodia ត្រូវបានគ្រប់គ្រងដោយជនអនាមិក (HACKER) ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។
ដូចនេះ ហ្វេសបុកផេកឈ្មោះ BYD Cambodia មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ទេ ចាប់ពីថ្ងទី១៨ ខែកញ្ញា ឆ្នាំ២០២០ តទៅ។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវរាល់សកម្មភាពទាំងអស់របស់ផេកខាងលើឈ្មោះ BYD Cambodia ឡើយ។
ក្រុមហ៊ុន និងប្រកាសនៅពេលដែលយើងមានហ្វេសបុកផេកថ្មីជាផ្លូវការ។ សូមសាធារណៈជនទាំងអស់ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ។
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក