លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និយាយថាក្រុមហ៊ុនរបស់ខ្លួនអាចផលិតរថយន្តបាន ៥០ម៉ឺនគ្រឿងក្នុងឆ្នាំនេះ ប្រសិនបើនៅត្រីមាសទីបួនបន្តទទួលបានជោគជ័យខ្លាំង។
កាលពីដើមឆ្នាំ Tesla ធ្លាប់និយាយថាខ្លួនអាចសម្រេចគោលដៅផលិតរថយន្តបានលើសពី ៥០ម៉ឺនគ្រឿងក្នុងឆ្នាំនេះបានយ៉ាងងាយ។ ប៉ុន្តែដោយសារតែការផ្ទុះជំងឺកូវីដ១៩ ទើបក្រុមហ៊ុនចាប់ផ្ដើមមិនច្បាស់លាស់លើចំនួនផលិតរបស់ខ្លួន។
គួរដឹងថា Tesla អាចលក់រថយន្តបាន ១៣៩ ៣០០គ្រឿង និងផលិតរថយន្តបាន ១៤៥ ០៣៦គ្រឿង ក្នុងត្រីមាសទីបី ជាតួលេខខ្ពស់បំផុតមួយសម្រាប់ក្រុមហ៊ុន។ យ៉ាងណាក្ដីប្រសិនបើចង់បង្គ្រប់ចំនួនផលិត ៥០ម៉ឺនគ្រឿង នោះ Tesla ត្រូវផលិតរថយន្តឲ្យបានជិត ១៨២ ០០០គ្រឿងបន្ថែមទៀតនៅត្រីមាសទីបួន ដែលមិនមែនជារឿងតូចនោះទេ៕