កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai បានដាក់បង្ហាញរថយន្តប្រភេទសន្សំសំចៃខ្ពស់របស់ខ្លួន គឺ ម៉ូដែល Ioniq ស៊េរីឆ្នាំ ២០១៩ ដោយមានជាប្រភេទ Hybrid, Plug-in Hybrid និង អគ្គិសនី។
Hyundai Ioniq ស៊េរីថ្មី បានបន្ថែមមុខងារសុវត្ថិភាពជាច្រើន ដូចជា Driver Attention Alert, High Beam Assist, Automatic Emergency Braking, Lane Keep Assist និង Smart Cruise Control ជាដើម។
រថយន្តកូរ៉េប្រភេទ Hybrid និង Plug-In Hybrid នៅតែបន្តប្រើប្រាស់ម៉ាស៊ីនសាំង ចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១០៣ សេះ ជាមួយនឹងម៉ូដែលអគ្គិសនីកម្លាំង ៦០ សេះ និង អាគុយកម្លាំង ៨,៩ គីឡូវ៉ាត់ម៉ោង។ Ioniq ទាំង ២ ប្រភេទនេះ ប្រើប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គដូចគ្នា។
Ioniq ប្រភេទ Plug-in Hybrid អាចបើកបរបានចម្ងាយ ៤៦ គីឡូម៉ែត្ររាល់ពេលសាកថ្មពេញម្តង ហើយស៊ីសាំងត្រឹម ២ លីត្រប៉ុណ្ណោះ បើបើកបរប្រើប្រាស់ EV Mode និង ៤,៥ លីត្រ សម្រាប់ការប្រើប្រាស់ Hybrid Mode។
ចំណែកឯ Ioniq ដំណើរការដោយថាមពលអគ្គិសនីវិញ ប្រើបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង ១១៨ និង អាគុយថាមពល ២៨ គីឡូវ៉ាត់ម៉ោង។ សាកថ្មមួយពេញ វាអាចបើកបរបានចម្ងាយរហូតដល់ទៅ ២០០ គីឡូម៉ែត្រឯណោះ៕