ស៊េរីចាស់ Land Rover Defender ឆ្នាំ ៩៦ ជើងខ្លាំង Off-Road កែកុនថ្មី កំពុងត្រូវបានដាក់ដេញថ្លៃ

[បរទេស] បច្ចុប្បន្ននេះ រថយន្ត Land Rover Defender អាចនិយាយបានថាជារថយន្តដែលផលិតឡើងដោយរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពរឹងមាំ សមត្ថភាព និងភាពប្រណិត។ ខណៈដែរ រថយន្តសម្រាប់ដំណើរផ្សងព្រេង Off-Road Defender ស៊េរីចាស់ ឆ្នាំ ១៩៩៦ នេះត្រៀមខ្លួនរួចជាស្រេចក្នុងបើកបរលើផ្លូវលំបាក Off-Road។

សម្រាប់ម៉ូដែលឆ្នាំ ១៩៩៦ ដែលត្រូវបានទិញពីប្រទេសអាហ្វ្រិកខាងត្បូងក្នុងខែមីនា ឆ្នាំ ២០២១ មុនពេលឆ្លងកាត់ការកែលម្អមេកានិច និងគ្រឿងតែងខ្លួន មុនពេលត្រូវបាននាំចូលទៅសហរដ្ឋអាមេរិកក្នុងខែមីនានេះ។ វាត្រូវបានចុះបញ្ជីសម្រាប់លក់នៅលើ Bring a Trailer ហើយកំពុងត្រូវបានដាក់លក់ដេញថ្លៃជាមួយនឹងកំណត់ត្រាសេវាកម្ម ឯកសារនាំចូល និងកាត់ឈ្មោះរបស់អ្នកលក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រឿងដំបូងដែលអាចទាក់ទាញការចាប់អារម្មណ៍របស់ Defender នេះគឺជាម៉ូដែលឆ្នាំ ៩០ ទ្វារពីរ មានពណ៌តួខ្លួនក្រហម Firenze Red Pearl ជាមួយនឹងគម្របភក់ពណ៌ខ្មៅ ថាសកង់ប្រភេទ sawtooth ទំហំ ១៦ អ៊ីញដែលស្រោបដោយសំបកកង់ 267/75 Cooper Discoverer STT ហើយជាផ្នែកមួយនៃការកែលម្អ មានផ្នែកខាងលើដំបូលពណ៌ខ្មៅដែលបានដំឡើងជាមួយនឹងអំពូល LED, ប៉ាណាមុខប្រភេទ KBX ជាដើម។

ចំណែកផ្នែកខាងក្នុងរបស់ Defender ឆ្នាំ ១៩៩៦ នេះ គឺមានភាពទាក់ទាញដូចផ្នែកខាងក្រៅ ដោយមាន​បំពាក់​ដោយ​ស្បែក​ឲ្យឈ្មោះថា diamond-quilted នៅ​កន្លែង​ដាក់ឥវ៉ាន់​ខាងមុខ កៅអី​លោត​ខាងក្រោយ កុងសូល​កណ្តាល និង​បន្ទះ​ទ្វារ។ បន្ថែមពីនេះកន្លែងម៉ាស៊ីនកម្តៅត្រូវបានជំនួសដោយប្រអប់កង្ហារ ប៊ូតុង និងកុងតាក់ផ្សេងៗ គម្របឈ្នាន់ វាក៏មានបំពាក់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់ថ្មី JVC CD/Bluetooth stereo រន្ធសាកថ្ម 12-volt ចំនួនពីរ រន្ធ USB និងកុងសូលកណ្តាល។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥ ​លីត្រ  turbodiesel ទំហំ ៤ស៊ីឡាំង ​ភ្ជាប់ជាមួយប្រអប់​លេខ​ដៃ​ ៥វគ្គ ​ប្រភេទបើកបរវិល​កង់​ទាំង​បួន។ បន្ថែមពីនេះ ការចុះបញ្ជីបង្ហាញថា រថយន្ត Land Rover Defender ឆ្នាំ ១៩៩៦ នេះ ត្រូវប្រើប្រាស់បានចម្ងាយ ២៤៧ ០០០ គីឡូម៉ែត្រ ចាប់តាំងពីចាកចេញពីរោងចក្រ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម