ស្ងាត់ៗ! ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកទទួលកក់អធិរាជ Off-road ​Land Cruiser 250 Series ជំនាន់ថ្មី

[ក្នុងស្រុក] Land Cruiser 250 Series ឬ Land Cruiser Prado ត្រូវបានបងប្អូនយើងស្គាល់ថាជាអធិរាជ Off-road ដ៏ល្បីល្បាញរបស់តូយ៉ូតា ហើយសម្រាប់ទីផ្សារកម្ពុជាក៏មានបងប្អូនយើងជាច្រើនមិនស្ទើរនោះទេដែលស្រឡាញ់ ពេញចិត្តម៉ូឌែលមួយនេះចង់ធ្វើជាម្ចាស់ពេលនេះត្រូវតែម្តង ដោយក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានធ្វើការបើកទទួលកក់ជាផ្លូវការហើយ The All-New Land Cruiser 250 ជំនាន់ថ្មី នេះបើយោងតាមទំព័រ Facebook ផ្លូវការ Toyota Cambodia។

ក្នុងនោះបើយោងតាមវីដេអូបង្ហាញខ្លីដែលបានបង្ហោះឡើង យើងអាចដឹងបានថារថយន្ត Land Cruiser 250 Series ជំនាន់ថ្មីនេះគឺជាម៉ូឌែលខ្ពស់ VX ដោយសារម៉ូឌែលមួយនេះជាម៉ូឌែលដែលមានប៉ាណាបែប Uniqe ខុសពីម៉ូឌែលផ្សេងៗ។ ដូច្នេះលក្ខណ:ពិសេសមានដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

បញ្ជាក់: គ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

ជម្រើសម៉ាស៊ីន: រថយន្តនេះមានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទមានទាំងម៉ាស៊ីនសាំង និងម៉ាស៊ូត 

  • ម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២,៤លីត្រ ប្រើ Turbo ផលិតកម្លាំងបាន ២៨១សេះ កម្លាំងរមួល ៤៧០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង៤ (4WD)
  • ម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២,៨លីត្រ ផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង៤ (4WD) 

ប្រព័ន្ធជើងក្រោម: សម្រាប់ប្រព័ន្ធជើងក្រោម The All-new Land Cruiser 250 Serie បំពាក់ដោយប្រព័ន្ធជើងក្រោមប្រភេទស្លាបប្រជៀវភ្លោះ Double Wishbone ជាមួយដៃឃ្លោងទប់លំនឹង ផ្នែកខាងមុខ និង 4-Link Rigid ជាមួយដៃឃ្លោងទប់លំនឹង នៅផ្នែកខាងក្រោយ។ បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ជាមួយបូម Adaptive Variable Suspension, មុខងារ Multi-Terrain Select និងមុខងារចាក់សោប៉ុងក្រោយ(Rear Torque Sensing LSD)ផងដែរ។

ការរចនាផ្នែកខាងក្រៅ: ត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង GA-F Platform ជាមួយប្រវែងសរុប ៤ ៩២៥មម, ទទឹង ១ ៩៨០មម, កម្ពស់ ១ ៩៣៥មម និងប្រវែងគម្លាតកង់ ២ ៨៥០មម។

ការរចនាផ្នែកខាងក្នុង: ផ្នែកខាងក្នុងក៏ពុំខុសពីផ្នែកខាងក្រៅដូចជាគ្នាដែរគឺថ្មីទាំងស្រុងដូចគ្នាដែរ ដោយបំពាក់ជាមួយ អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ HUD, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងប្រភេទ JBL ១៤ចំណុច, កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងអេក្រង់សម្រាប់អ្នករួមដំណើរផ្នែកខាងក្រោយជាដើម។

យ៉ាងណាមិញនេះគឺគ្រាន់ជាលក្ខណ:ពិសេសៗត្រួសៗប៉ុណ្ណោះ ដើម្បីជ្រាបកាន់តែច្បាស់ បងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia ឬផ្នែកលក់អនឡាញ 017 222 451/ 017 333 503/ 086 333 503/ 017 222 408 និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម