ស្ងាត់ៗ! ក្រុមហ៊ុន Honda បង្កើតគ្រោងឆ្អឹងរថយន្តថ្មី PF2 សម្រាប់ផលិតរថយន្តជំនាន់ថ្មីលក់ពេញសកលលោក

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុន Honda ប្រចាំប្រទេសឥណ្ឌា បានប្រកាសដាក់បង្ហាញចេញនូវគ្រោងឆ្អឹងរថយន្តថ្មីមួយរបស់ខ្លួនមានឈ្មោះថា (PF2) ដែលគ្រោងនឹងប្រើប្រាស់សម្រាប់ផលិតរថយន្តរថយន្តធុនតូច និងមធ្យមរបស់ខ្លួនផ្ទាល់ ព្រមទាំងគាំទ្រទាំងម៉ាស៊ីនចំហេះក្នុង អគ្គិសនី រួមទាំងរថយន្ត sedans រថយន្ត SUV និងរថយន្តកូនកាត់ សម្រាប់ផ្គត់ផ្គង់​ទីផ្សារ​ទាំង​ក្នុង​ស្រុកនិង​ក្រៅ​ប្រទេស។

គួរបញ្ជាក់ផងថា គ្រោងឆ្អឹង PF2 នឹងត្រូវប្រើប្រាស់ដើម្បីផលិតរថយន្តប្រភេទ SUV កៅអី ៣ ជួរថ្មីដែលគ្រោងចេញលក់នៅឆ្នាំ២០២៧ ខាងមុខ។ រថយន្ត SUV នេះ​នឹង​ត្រូវ​ផលិតឡើងសម្រាប់​ទីផ្សារ​ប្រទេស​ឥណ្ឌាផ្ទាល់ ដែលដំណើរការដោយ​ម៉ាស៊ីនសុាំងចំណុះ ១,៥ លីត្រ​ និង​ជម្រើស​ Hybrid។ បន្ទាប់ពីរថយន្ត SUV រថយន្ត Honda City ជំនាន់ថ្មីនឹងចេញលក់នៅឆ្នាំ២០២៨ ដោយផ្តល់ជូននូវជម្រើសទាំងម៉ាស៊ីនសាំង និងម៉ាស៊ីន Hybrid​ ព្រមទាំងការរចនា​ម៉ូដ​ថ្មី​។ សម្រាប់នៅឆ្នាំ២០២៩ វិញនឹងបង្ហាញវត្តមានរបស់រថយន្ត SUV ខ្នាតកណ្តាល និងរថយន្តអគ្គិសនីមួយផ្សេងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត ក្រុមហ៊ុន Honda ផ្ទាល់គ្រោងនឹងធ្វើមូលដ្ឋានីយកម្មបច្ចេកវិទ្យាម៉ាស៊ីនកូនកាត់របស់ខ្លួន ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាញយកទុនបន្ថែមពីការលក់រថយន្តកូនកាត់ជំនាន់ថ្មីទាំងក្នុងស្រុក និងក្រៅស្រុក។ យុទ្ធសាស្ត្រនេះមិនត្រឹមតែបង្កើនសមត្ថភាពផលិតរបស់ប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្រុមហ៊ុន Honda ជំរុញទីផ្សារក្នុងការលក់រថយន្តនៅក្នុងប្រទេសថៃ ដែលកំពុងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនផលិតរថយន្តចិនផងដែរ។ ជាមួយនឹងការអភិវឌ្ឍន៍គ្រោងឆ្អឹងរថយន្តថ្មី PF2 និងការផ្តោតសំខាន់លើបច្ចេកវិទ្យាកូនកាត់ ក្រុមហ៊ុន Honda មានគោលបំណងធ្វើឱ្យវត្តមានរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌាមានការកើនឡើងវិញ និងពង្រឹងជំហររបស់ខ្លួនជាសកល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម