ស្ងាត់ៗ! ក្រុមហ៊ុន Toyota គ្រោងនឹងបើករោងចក្រផលិតអាគុយ EV នៅក្នុងប្រទេសជប៉ុនផ្ទាល់

[បរទេស]​ នាពេលថ្មីៗនេះ ក្រុមហ៊ុន Toyota គ្រោងនឹងបើកការសាងសង់រោងចក្រផលិតអាគុយ EV នៅក្នុងប្រទេសជប៉ុន។ ចំពោះគម្រោងការនេះ គឺត្រៀមដើម្បីតៀមប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផ្សេងទៀតដែលចូលមកដណ្តើមទីផ្សាររបស់ខ្លួន។

យោងតាមសមាគមអ្នកនាំចូលរថយន្តជប៉ុន (JAIA) បាននិយាយថា ការនាំចូលរថយន្ត EV របស់ចិនមានចំនួនជិត ១០ ភាគរយ នៃការនាំចូលទាំងអស់ក្នុងឆមាសទីមួយឆ្នាំ២០២៤ នេះ ។ គួរបញ្ជាក់ថា សម្រាប់ការនាំយករថយន្តទៅលក់នៅក្នុង​ប្រទេស​ជប៉ុន​គឺមិន​មែន​ជា​រឿងងាយ​ស្រួល​​នោះ​ទេព្រោះក្រុមហ៊ុន Toyota និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​ផ្សេង​ទៀតបានធ្វើការ​គ្រប​ដណ្ដប់​លើ​ការ​លក់​រថយន្ត​របស់​ប្រទេស​ជប៉ុនហើយ ខណៈ​ការ​នាំ​ចូល​ភាគ​ច្រើន​ជា​រថយន្ត​ប្រណីត​របស់​អឺរ៉ុប​ដូច​ជា BMW, Mercedes និង Porsche ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការបង្កើតរោងចក្រថ្មីរបស់តូយ៉ូតានេះ នឹងជួយជំរុញការនាំចេញទៅកាន់ទីផ្សារអាស៊ី ស្របពេលដែលក្រុមហ៊ុនគ្រោងនឹងវិនិយោគប្រាក់ប្រមាណ ៣២ ពាន់លានដុល្លារ ទៅក្នុងការផលិតរថយន្ត EV នៅក្នុងរោងចក្រ Miyata ដែលមានសមត្ថភាពផលិតរថយន្តរហូតដល់ ៤៣ មុឺនគ្រឿង/ឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០៣០ ជាមួយគោលបំណងលក់រថយន្ត EV ចំនួន ៣,៥ លានគ្រឿង/ឆ្នាំ ខណៈ ៩០ ភាគរយ នឹងត្រូវបាននាំចេញទៅលក់នៅទីផ្សារបរទេស។

ក្រុមហ៊ុន Toyota ផ្ទាល់មិន​ទាន់​បាន​បង្ហាញ​ពី​ចំនួន​ដែល​ខ្លួន​គ្រោងនឹង​ចំណាយ​លើ​រោងចក្រ​អាគុយ EV ថ្មី នេះនោះទេ ប៉ុន្តែ​ព័ត៌មាន​លម្អិត​បន្ថែមមានតែរងចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម