ស្ងាត់ៗ! Audi និង SAIC ចាប់ដៃគ្នាផលិតឡានអគ្គិសនីរួមគ្នានៅប្រទេសចិន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Audi និង SAIC Motor បានប្រកាសបង្កើតរថយន្តអគ្គិសនី (BEV) ដំបូងរួមគ្នា ដែលគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិននៅឆ្នាំ២០២៥ ខាងមុខនេះ។

ចំពោះរថយន្តអគ្គិសនី (BEV) ដំបូងរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Audi និង SAIC នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង Advanced Digitized Platform (ADP) ក្នុងនាមជារថយន្ត SUV អគ្គិសនីខ្នាតកណ្តាល ដែលពួកគេនឹងចំណាយ​ពេល ១៨ខែ ​លើ​ដំណើរ​ការ​អភិវឌ្ឍ​រថយន្តនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត រថយន្តអគ្គិសនីនេះ នឹងត្រូវដាក់បង្ហាញចេញនូវគំរូរូបរាង ឫ Concept នៅក្នុងខែវិច្ចិកា ឆ្នាំ២០២៤ នេះ។ គួរបញ្ជាក់ថា រថយន្តអគ្គិសនី BEV នេះ នឹងមិនប្រើប្រាស់នូវឡូហ្គូលរង្វង់បួនរបស់ Audi ទេ។

គួរឲដឹងថា ក្រុមហ៊ុនផលិតរថយន្ត SAIC គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសចិនដែលកាន់កាប់សិទ្ធិគ្រប់គ្រង់ដោយរដ្ឋ។ ក្នុងនោះ ក្រុមហ៊ុនមួយនេះផងដែរក៏កំពុងប្រព្រឹត្តកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរថយន្ត Volkswagen និង GM។ ហើយក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនផងដែរគឺ Rising Auto និង IM Motors៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម