ស្ងាត់ៗ! Audi បញ្ចេញឡានអគ្គិសនីសុទ្ធថ្មីផលិតនៅចិន សាកថ្មម្តងជិះបាន ៧០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានបង្កើតម៉ាករថយន្តថ្មីនៅក្នុងប្រទេសចិន ដោយសហការជាមួយក្រុមហ៊ុន SAIC ដែលមានឈ្មោះថា “AUDI” នឹងផ្តោតលើរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ ហើយម៉ូដែលទី ១ របស់ពួកគេ គឺជាម៉ូដែល AUDI E នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីពិព័រណ៍រថយន្ត Shanghai Auto Show ដែលគ្រោងធ្វើឡើងនៅខែមេសា ឆ្នាំ ២០២៥ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Advanced Digitized Platform ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Audi-SAIC ដែលមាន​ការឌីស្សាញ​ប្លែក ​ដោយផ្នែកខាងមុខរចនាជាមួយនឹងចង្កៀង LED រាងការ៉េធំ រួមបញ្ចូលជាមួយភ្លើងបំភ្លឺពេលថ្ងៃ និងភ្លើងស៊ីញូ ព្រមទាំងថាសកង់ស្ព័រឌីស្សាញបែប Unique ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

AUDI E ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៦៤  សេះ ផ្គួបជាមួយអាគុយទមហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម