ស្ងាត់ៗ! BMW ថា ខ្លួននឹងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តថាមពលអ៊ីដ្រូសែនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រកាសថា ខ្លួននឹងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តដែលដំណើរការដោយថាមពលអ៊ីដ្រូសែនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ។

ខណៈក្រុមហ៊ុនផលិតរថយន្ត BMW បាននិយាយបង្ហើបថា ម៉ូដែលរថយន្តអ៊ីដ្រូសែនរបស់ខ្លួន iX5 Hydrogen អាចបើកបរបានចម្ងាយខ្ទង់ ៥០០ គីឡូម៉ែត្រ និងមានសមត្ថភាពបញ្ចូលឥន្ធនៈអ៊ីដ្រូសែនក្នុងរយៈពេលត្រឹមតែ ៣ ទៅ ៤ នាទី ប៉ុណ្ណោះ។ គួរឲដឹងថា យានជំនិះអ៊ីដ្រូសែន គឺប្រើប្រាស់នូវម៉ូទ័រអេឡិចត្រិចដូចគ្នាទៅនឹងរថយន្តអគ្គិសនី តែចំណុចខុសគ្នា គឺនៅក្នុងការទាញយកថាមពលពីកោសិកាប្រេងឥន្ធនៈអ៊ីដ្រូសែន ដោយប្រើប្រាស់នូវឧស្ម័នអ៊ីដ្រូសែនសម្រាប់បង្កើតថាមពលអគ្គិសនីវិញតាមរយៈកាតាលីករអុកស៊ីហ្សែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា យានជំនិះប្រើអ៊ីដ្រូសែន មានគុណសម្បត្តិក្នុងការចាក់ឥន្ធនៈអ៊ីដ្រូសែនបានលឿនជាងរថយន្តអគ្គិសនី និងមានសមត្ថភាពធ្វើដំណើរបានចម្ងាយឆ្ងាយជាង ប៉ុន្តែរថយន្តទាំងនេះ មានតម្លៃខ្ពស់ជាង ដោយសារតម្លៃក្នុងការចាក់ឥន្ធនៈអ៊ីដ្រូសែនមានតម្លៃខ្ពស់ ហើយបណ្ដាញស្ថានីយ៍អ៊ីដ្រូសែននៅតែមានកម្រិត។ ទោះបីជាយ៉ាងណាក៏ក្រុមហ៊ុន BMW បាននិយាយថា ខ្លួនរំពឹងថាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការចាក់ឥន្ធនៈអ៊ីដ្រូសែននឹងមានការអភិវឌ្ឍយ៉ាងខ្លាំងដើម្បីគាំទ្រដល់ផែនការរបស់ខ្លួននៅក្នុងឆ្នាំ២០២៨ និងជួយជំរុញឲការផលិតរថយន្តអ៊ីដ្រូសែនក្លាយជាជម្រើសដ៏ធំមួយក្នុងឧស្សាហកម្មរថយន្តរបស់ពិភពលោក។

ក្នុងនោះរថយន្តនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាកោសិកាប្រេងឥន្ធនៈអ៊ីដ្រូសែន ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Toyota Motor Corp។ ខណៈព័ត៌មានលម្អិតអំពីតម្លៃ ឬបរិមាណផលិតកម្ម ខាងក្រុមហ៊ុនមិ​នទាន់ដាក់បង្ហាញចេញនៅឡើយទេ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម