[បរទេស] កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត BMW បានដាក់តាំងបង្ហាញគំរូរថយន្ត ឈ្មោះថា BMW Concept Skytop នៅលើឆ្នេរមួយក្នុងប្រទេសអ៊ីតាលី ដែល inspired ពីម៉ូដែលរថយន្ត Z8, M8 និង 503 Roadster ជាដើម។
Concept Skytop គឺជារថយន្តស្ព័រប្រភេទទ្វារពីរ កៅអីពីរ ដែលបានបំពាក់ប៉ាណាមុខយ៉ាងធំអមជាមួយច្រមុះត្រីឆ្លាម ចង្កៀងមុខ-ក្រោយដ៏ស្លីមនិងដំបូល targa ដែលដំណើរការដោយម៉ាស៊ីន twin-turbo V8 ដែលអាចផលិតកម្លាំងសរុបបានចំនួន ៦១៧សេះ របស់ M8 ។
បើក្រឡេកទៅមើលផ្នែកខាងក្នុងវិញ BMW Concept Skytop ត្រូវបានរចនាស្រដៀងទៅនឹង BMW 8 Series អីចឹងដោយមានបំពាក់ស្បែកសុទ្ធពណ៌ (reddish-brown) ផ្ទាំងគ្រប់គ្រង និងឧបករណ៍បច្ចេកវិទ្យារួមទាំងប្រព័ន្ធព័ត៌មាន iDrive ចុងក្រោយបង្អស់របស់ BMW ។