ស្ងាត់ៗ Ford F-150 Raptor ២០២២ បង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា

ប្រភពរូបភាព: HengHeng Auto

ក្រោយពីក្រុមហ៊ុន Ford សហរដ្ឋអាមេរិច បានធ្វើការប្រកាសចេញនូវរថយន្តភីកអាប់ខ្នាតធំ F-150 Raptor ២០២២ កាលពីដើមឆ្នាំកន្លងមក ជាមួយការផ្លាស់ប្តូរនូវរូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង រួមទាំងបច្ចេកវិទ្យាកាន់តែទំនើប។ នាពេលនេះ បើយោងតាមទំព័រផ្លូវការការ៉ាស់ឡាន HengHeng Auto បានបង្ហាញអោយឃើញនូវវត្តមាននៃរថយន្តភីកអាប់ខ្នាតធំរបស់ Ford នេះ។

បើយោងតាមព័ត៌មានដែលខេមបូអូតូ ធ្លាប់បានចេញផ្សាយជាច្រើនទាក់ទងនឹងម៉ូដែលថ្មីនេះ រថយន្តនេះនឹងមានបំពាក់ដោយម៉ាស៊ីន EcoBoost ៦ស៊ីឡាំង ចំណុះ ៣,៥លីត្រ កម្លាំង ៤៥០សេះ ដែលមានការអាប់ដេតថ្មី។

ប្រភពរូបភាព: HengHeng Auto

ក្រៅពីមានការផ្លាស់ប្តូរនូវរូបរាង និងជម្រើសម៉ាស៊ីនថ្មី រថយន្តនេះក៏បានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសថ្មីៗមួយចំនួនដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រព័ន្ធ Suspension ផ្នែកខាងក្រោយ ត្រូវបានឌីស្សាញថ្មីឡើងវិញ និងបានប្រើប្រាស់ជាមួយបូមរ៉ឺស័រ។
  • ប្រព័ន្ធកំណត់ការបើកបរ Terrain Management System ដែលអាចកំណត់បាន ៧ស្ថានភាពផ្លូវ៖ Sand, Slippery, Sport, Eco, Normal, Mud/Ruts និង Rock Crawl។
  • ជម្រើសថាសកង់ទំហំ ៣៥-៣៧អ៊ីញ។
ប្រភពរូបភាព: HengHeng Auto
  • សម្ថតភាពនៃការដឹកជញ្ជូនបានចំនួន ១៨១៤គីឡូក្រាម និងអូសសណ្តោងបានចំនួន ៣៧១៩គីឡូក្រាម។
ប្រភពរូបភាព: HengHeng Auto
  • កុងទ័របង្ហាញព័ត៌មានប្រភេទ Fully Digital ទំហំ ១២អ៊ីញ
ប្រភពរូបភាព: HengHeng Auto
  • អេក្រង់កម្សាន្តទំហំ ១២អ៊ីញ ភ្ជាប់ដោយប្រព័ន្ធកម្សាន្ត SYNC 4
  • កន្លែងសាកថ្មឥតខ្សែ
  • ឧបករណ៍បំពងសម្លេងប្រភេទ B&O ចំនួន ១៨ចំណុច ព្រមទាំងលក្ខណៈពិសេសៗជាច្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្រាប់តម្លៃនៃរថយន្តភីកអាប់ F-150 Raptor ដែលបានបង្ហាញវត្តមាននេះ យើងពុំទាន់ដឹងអំពីតម្លៃយ៉ាងណានោះឡើយ ប៉ុន្តែសម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទំព័រផ្លូវការ HengHeng Auto ឬទូរស័ព្ទលេខ 012818169 និង 098669696 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម