ស្ងាត់ៗ! GM ប្រកាសទិញបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនចិន ដើម្បីផលិតអាគុយឡានអគ្គិសនីនៅក្នុងស្រុកខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន General Motors (GM) បានប្រកាសទិញបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន CATL របស់ប្រទេសចិន ដើម្បីផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងរោងចក្រថ្មីមួយរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក ដែលរំពឹងថានឹងទទួលបានការវិនិយោគជាច្រើន និងជំនួយពីក្រុមហ៊ុន TDK Corp របស់ជប៉ុន។

ចំពោះការផលិតអាគុយនេះ នឹងធ្វើឡើងនៅក្នុងរោងចក្រមួយរបស់ពួកគេនៅក្នុងរដ្ឋ Michigan តាមផែនការដែលបានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។ ម្យ៉ាងវិញទៅទៀត ក្រុមហ៊ុន GM មានគោលបំណងកំណត់តម្លៃអាគុយទាំងនេះឲមានតម្លៃទាបសមល្មម ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ជៀសវាងការទទួលបានពន្ធថ្មីៗ និងដើម្បីបង្កើនដំណើរការ និងផលិតកម្មក្នុងស្រុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា មុននេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai និង GM បានប្រកាសចុះកិច្ចព្រមព្រៀងថ្មីរបស់ពួកគេដើម្បីអភិវឌ្ឍន៍ផលិតផលថ្មីនៅក្នុងវិស័យរថយន្តនាពេលអនាគត រួមជាមួយការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យាថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម