ស្ងាត់ៗ! Hyundai បញ្ចេញឡានអគ្គិសនី EV ផលិតនៅចិន សាកថ្មម្តងជិះបាន ៧០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញផ្លូវការជាសលក Global Debut នៅរថយន្តអគ្គិសនីសុទ្ធ Hyundai Elexio ប្រភេទ mid-size SUV គ្រោងនឹងចេញនៅចុងឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Hyundai Elexio ជារថយន្តដំបូងគេដែលបានផលិតនៅលើគ្រោងឆ្អឹងផ្តោតសំខាន់លើរថយន្តប្រើអគ្គិសនីសុទ្ធរបស់ Hyundai គឺគ្រោងឆ្អឹង E-GMP platform បំពាក់ជាមួយអាគុយ ដែលអាចផ្តល់នៅចម្ងាយបើកបរបាន ៧០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង បើសាកថ្មពីស្ថានីយល្បឿនលឿន បានបិ ៣០-៨០% ប្រើរយៈពេល ២៧នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកក្រៅរបស់រថយន្ត Hyundai Elexio មាន​ការ​រចនា​ផ្នែក​ខាង​ក្រៅ​ប្លែក​ពី​រថយន្ត​អគ្គិសនីដ៏ទៃ ដោយផ្នែកខាងមុខមានចង្កៀងបំភ្លឺផ្លូវ LED ឌីស្សាញជាគ្រាប់គ្រីស្គាល់ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវីញ ត្រូវបានឌីស្សាញបែប minimalistic ប្រើអេក្រង់កំសាន្ត touchscreen គាំទ្រដោយឈីប Qualcomm 8295 សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ព្រមទាំងបញ្ចូលនៅប្រព័ន្ធជំនួយការអ្នកបើកបរ HarmonyOS Intelligent Mobility system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម