ស្ងាត់ៗ! Lexus ដាក់បង្ហាញចេញម៉ូដែល UX ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៥ ប្រភេទកូនកាត់ hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus UX 300 ស៊េរីឆ្នាំ ២០២៥ ប្រភេទកូនកាត់ hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ នៅទីផ្សារសហរដ្ឋអាមេរិក ។

សម្រាប់ម៉ូដែល 300h នេះ ត្រូវបានជំនួសម៉ូដែល 250h ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid transaxle ថ្មី ធ្វើការរួមគ្នាជាមួយមានម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៩៦ សេះ ច្រើនជាងមុន ១៥ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយថ្មីប្រភេទលីដ្យូម ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៥-៦លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus UX 300 ជំនាន់ទី ៥ នេះ ទទួលបានតួខ្លួនតុបតែងជាមួយពណ៌ថ្មី ព្រមទាំងទ្វារឃ្លុបក្រោបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១២,៣ អ៉ីញ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលបាននៅកញ្ចប់សុវត្ថិភាព Toyota Safety System+ 3.0 ជាស្តង់ដារតែម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម